៣ថ្ងៃបុណ្យចូលឆ្នាំថ្មី ខេត្ដក្រចេះមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តទូទាំងខេត្តប្រមាណ ៦៩,៩៦២នាក់

ក្រចេះ៖ យោងតាមរដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងខេត្តក្រចេះ មានចំនួនសរុបប្រមាណ ៦៩,៩៦២នាក់។
ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកំសាន្តនៅតាមរមណីយដ្ឋាន វត្តអារាម សហគមន៍ទេសចរណ៍ និងកន្លែងកំសាន្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចំនួន ៣ថ្ងៃ សរុបប្រមាណចំនួន ៦៨,២៨៦ នាក់ ក្នុងនោះភ្ញៀវទេសចរអន្តជាតិ ចំនួន៦០៤នាក់ និងភ្ញៀវទេសចរមកស្នាក់នៅចំនួន១,០៧២នាក់៕

