**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

លោក Mojtaba Khamenei មិនទាន់​ជាសះស្បើយទាំងស្រុងនៅឡើយទេ ពីរបួសធ្ងន់នៅផ្ទៃមុខនិងជើង

បរទេស៖ នាថ្ងៃសៅរ៍ ទី១១ ខែមេសា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei មិនទាន់​ជាសះស្បើយទាំងស្រុងនៅឡើយទេ ពីរបួសធ្ងន់នៅផ្ទៃមុខនិងជើង ដែលទទួលរងអំឡុងការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៉ីស្រាអែល ដែលបានសម្លាប់​ឪពុករបស់លោក តាំងពីថ្ងៃដំបូងនៃសង្រ្គាម។ នេះបើតាមប្រភពចំនួន៣ ដែលស្ថិតក្នុងចំណោមក្រុមបុគ្គលជិតស្និទ្ធនឹងរូបលោកផ្ទា​ល់ បង្ហើបប្រាប់ Reuters ឱ្យដឹង។

ប្រភពទាំង៣បាននិយាយថា ផ្ទៃមុខរបស់លោក Khamenei បានរងការខូចខាត ហើយជើងម្ខាង ឬជើងទាំងពីរតែម្តង បានរងរបួសធ្ងន់ធ្ងរ។ ទោះជាបែបនេះក៏ដោយ ប្រភពទាំង៣ បានអះអាងថា មេដឹកនាំវ័យ៥៦ឆ្នាំរូបនេះ នៅតែមានស្មារតីរឹងមាំ និងកំពុងឆ្ពោះទៅរកការជាសះស្បើយឡើងវិញពីរបួស ហើយលោក Khamenei ចូលរួមជាប្រចាំក្នុងកិច្ចប្រជុំនានាជាមួយក្រុមមន្រ្តីជាន់ខ្ពស់ តាមរយៈសំឡេងសន្ទនាអនឡាញ ហើយបញ្ចេញមតិយោបល់ក្នុងការសម្រេចចិត្ត លើបញ្ហាធំៗដែលរួមមានទាំង​ការធ្វើសង្រ្គាមនាពេលកន្លងមកនេះ និងការចរចាជាមួយទីក្រុងវ៉ាស៉ីនតោន។

មកទល់ពេលនេះ ទីតាំង ស្ថានភាព និងសមត្ថភាពក្នុងការដឹកនាំរបស់លោក Mojtaba Khamenei គឺនៅបន្តជាអាថ៌កំបាំង ដោយពុំមានរូបភាព វីដេអូ ឬ​សំឡេងណាមួយរបស់លោក ត្រូវបានចេញផ្សាយជាសាធារណៈឡើយ ចាប់តាំងពីការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃទី២៨ ខែកុម្កៈ និងការតែងតាំងរូបលោក ជាមេដឹកនាំកំពូលថ្មីបន្តពីឪពុក គឺលោក Ali Khamenei កាលពីថ្ងៃទី៨ ខែមីនា។ ក្នុងថ្ងៃដំបូងនៃការបំផ្ទុះសង្រ្គាមដោយអាមេរិកនិងអ៉ីស្រាអែល ភរិយារបស់លោក Mojtaba Khamenei រួមជាមួយបងថ្លៃប្រុសនិងបងថ្លៃស្រី ក៏ស្ថិតក្នុងចំណោមសមាជិកគ្រួសារដទៃទៀតរបស់លោក ដែលបានបាត់បង់ជីវិត ផងដែរ។

គួរបញ្ជាក់ថា ប្រភពជិតស្និទ្ធបាននិយាយថា រូបភាពរបស់លោក Khamenei អាចនឹងត្រូវបញ្ចេញជាសាធារណៈ ក្នុងរយៈពេល១ទៅ២ខែទៀត ហើយដល់ពេលនោះ រូបលោកក៏ប្រហែលបង្ហាញវត្តមានជាសាធារណៈតែម្តងផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថា រូបលោកនឹងចេញបង្ហាញខ្លួន លុះត្រាតែនៅពេលសុខភាពប្រសើរវិញ ហើយស្ថានការណ៍សន្តិសុខ អនុញ្ញាត​ឱ្យធ្វើបែបនោះប៉ុណ្ណោះ។

ក្រោយធ្វើសង្រ្គាមរយៈពេលជាង៥សប្តាហ៍ អ៉ីរ៉ង់និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ ហើយនឹងបើកកិច្ចចរចានាថ្ងៃសៅរ៍នេះ នៅឯប្រទេសប៉ាគីស្ថាន ដើម្បីព្យាយាមបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍៕

អត្ថបទដែលជាប់ទាក់ទង