**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ (Advanced Excel) ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការវិភាគទិន្នន័យក្នុងប្រព័ន្ធសន្តិសុខសង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់មុខងារកម្រិតខ្ពស់នៃកម្មវិធី Excel សម្រាប់ការលើកកម្ពស់បរិយាបន្ន និងតម្លាភាពក្នុងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” ដោយមានការចូលរួមពី លោកស្រី Claudia Soares Gomez Diaz អនុប្រធានការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះមិនមែនជាវគ្គបណ្តុះបណ្តាលបច្ចេកទេសធម្មតានោះទេ ប៉ុន្តែវាជាទំនើបកម្មប្រព័ន្ធទិន្នន័យរបស់ ប.ស.ស. ដែលនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការវិភាគទិន្នន័យពីគ្រប់នាយកដ្ឋាន ដើម្បីកំណត់ឱ្យបានច្បាស់នូវគម្លាតនៃការគ្របដណ្តប់ និងការផ្ដល់អត្ថប្រយោជន៍នៃប្រព័ន្ធសន្តិសុខសង្គម និងជួយដល់ការសម្រេចចិត្តដែលផ្អែកលើភស្តុតាងជាក់ស្ដែង ។

ឯកឧត្តមបានបន្ថែមថា នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងគេបង្អស់សម្រាប់បង្កើនសមត្ថភាពមន្រ្ដី និងបុគ្គលិក ក្រោមជំនួយរបស់ការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ហើយជាជំហានបន្ទាប់ ប.ស.ស. នឹងសហការ បន្តពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀតលើការប្រើប្រាស់កម្មវិធី Power BI ដើម្បីឈានទៅរកការធ្វើរបាយការណ៍ឌីជីថល បំប្លែងទិន្នន័យ ឱ្យទៅជាផ្ទាំងរូបភាព ឬក្រាហ្វិក ដែលងាយស្រួលយល់ និងឃើញជារួមនូវស្ថានភាពការងារបែបទាន់សម័យ។

ទន្ទឹមនឹងនោះ លោកស្រី Claudia Soares Gomez Diaz អនុប្រធានការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្ដោតលើបច្ចេកទេសការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស តាមរយៈការគ្រប់គ្រងទិន្នន័យដែលមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ។ លោកស្រីអនុប្រធានការិយាល័យឧត្តមស្នងការ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្មវិធី Advanced Excel មានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់វិភាគក្រុមគោលដៅឱ្យបានត្រឹមត្រូវ ដើម្បីធានាថាពលរដ្ឋគ្រប់រូប ជាពិសេសសមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធសន្តិសុខសង្គមប្រកបដោយបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង