**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ

រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី និងដាក់លូអមសងខាងផ្លូវ ពីភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ទៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល

កណ្ដាល៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ប្រវែង ៧,៧៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ២,៩០០ម៉ែត្រ ពីភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ទៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ហៀង ស៊្រុន ប្រធានក្រុមការងារចុះមូលដ្ឋានជួយសង្កាត់បារុង។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវបេតុងនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សង្គ្រាមបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងមូល ព្រមទាំងបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ទាំងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា និងផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ាក្ដី ប៉ុន្តែរាជរដ្ឋាភិបាលបើទោះជាជួបបញ្ហាលំបាកក្នុងការសង្គ្រាមឈ្លានពានរបស់សៀម និងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈឹមបូព៌ាក្ដី យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនៅតែបង្ហាញនៃការ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេនៅតែគិតគូរពីការអភិវឌ្ឍជាបន្តបន្ទាប់ បោះទោះជាដៃម្ខាងទប់ទល់ការឈ្លានពានពីសំណាក់សៀម និងម្ខាងទប់ទល់ពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ាក្ដី តែការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាននេះ បានរួមចំណែកជំរុញឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់យើងមានចលនាជាបន្តទៀត ហើយថ្ងៃនេះប្រសិនបើយើងផ្អាកការដ្ឋានរបស់យើង នោះអាចបងប្អូនអាជីវករលក់ថ្ម លក់ដែក និងមិនមានទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាបុគ្គលិក កម្មករ មិនមានការងារធ្វើ និងគ្មានចំណូលសម្រាប់ចិញ្ចឹមជីវិតនោះទេ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាលបន្តថា តំបន់នេះបន្ទាប់ពីមានផ្លូវនឹងក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះមានឱកាសច្រើនក្នុងការធ្វើការងារនៅទីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពធូរធារ និងមានសេដ្ឋកិច្ចខ្ពស់

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ នៅពេលដែលការដ្ឋានចាប់ផ្ដើមសាងសង់នឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដូច្នេះសូមបងប្អូនមានការយោគយល់អធ្យាស្រ័យ និងសម្របសម្រួលដល់ក្រុមការងារ ដើម្បីឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់បានលឿន ទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ សូមក្រុមហ៊ុនត្រូវខិតខំសាងសង់ផ្លូវប្រកបដោយគុណភាព ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ ទាំងគុណភាពបេតុង និងប្រព័ន្ធលូ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង ហើយឱ្យបានរួចរាល់តាមផែនការដែលបានកំណត់។ ជាមួយគ្នានេះដែឬ សូមបងប្អូនប្រជាពលរដ្ឋ ពេលផ្លូវសាងសង់រួចហើយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយការយោគយល់អធ្យាស្រ័យ ក្រុងប្រយ័ត្នខ្ពស់ ពិសេសកុំដឹកលើសទម្ងន់ ត្រូវជួយថែរក្សាផ្លូវនេះដើម្បីប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង