នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញសម្ពោធដាក់ឲ្យ ប្រើប្រាស់ ផ្លូវមួយខ្សែប្រវែង ៣,៩៦០ម៉ែត្រ នៅចំណុចភូមិក្បាលក្របី ភូមិបឹងប្រីយ៍ ក្នុងស្រុកបាណន់
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវមួយខ្សែប្រវែង ៣,៩៦០ម៉ែត្រ នៅចំណុចភូមិក្បាលក្របី ភូមិបឹងប្រីយ៍ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រសាសន៍ សួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលបានមកចូលរួមនាពេលនេះ ក្នុងនោះឯកឧត្តម បានបញ្ជាក់ដែរថា សមិទ្ធិផលផ្លូវមួយខ្សែនេះ ឯកឧត្ដម រួមជាមួយក្រុមការងារ ព្រមទាំងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បានរួមគ្នារៃអង្គៀសថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងការកសាងផ្លូវមួយខ្សែនេះ ។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បា នណែនាំដល់ប្រជាពលរដ្ឋក្នុងការបន្តរក្សាអនាម័យ បង្ការការពារជំងឺកូវីដ១៩ បន្តទៀត និងបានជំរុញឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសបន្តបន្ទាប់ទៀតផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវ និងបានចុះសួរសុខទុក្ខប្រជាពលដ្ឋ ដែលជាអាជីវករ លក់ដូរ ក្នុងផ្សារស្នឹង ៕