ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវមហាកុដិ និងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី ក្នុងស្រុកក្រូចឆ្មារ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវមហាកុដិ និងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

