**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់

AIIB ប្តេជ្ញាក្នុងការចូលរួមវិនិយោគលើវិស័យថាមពល នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក្នុងឱកាសដែលលោកស្រី មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរ ក្នុងឱកាសដែលលោកស្រី ត្រូវបានជ្រើសតាំងឱ្យចូលកាន់តំណែងថ្មី និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី និងគណៈប្រតិភូ AIIB ក្នុងការអញ្ជើញមកប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ លោកស្រី ពិតជាមានសារៈសំខាន់ ក្នុងខណៈពេលដែលកម្ពុជា និង AIIB បាន និងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មី តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦-២០៣០ (Country Cooperation Framework – CCF 2026-2030) ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ ២ ប៊ឺលានដុល្លារអាម៉េរិក។

ក្នុងនាមជាសមាជិកស្ថាបនិកនៃ AIIB តាំងពីឆ្នាំ ២០១៦ មក, កម្ពុជា តែងទទួលបានការគាំទ្រជាបន្តបន្ទាប់ពី AIIB ក្នុងដំណើរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងក្រោមក្របខ័ណ្ឌឥណទាន (Sovereign and Non-Sovereign Loans) និងហិរញ្ញប្បទានឥតសំណង។ ជាក់ស្តែង, ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩, AIIB បានចូលរួមយ៉ាងសកម្មក្នុងការជួយកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ដែលបត់បែនខ្ពស់ ឆ្លើយតបនឹងតម្រូវការភ្លាមៗរបស់កម្ពុជា។

បន្ថែមលើនេះ, ក្នុងកាលៈទេសៈដ៏លំបាក និងមិនប្រាកដប្រជានៃសេដ្ឋកិច្ចសលកនាពេលបច្ចុប្បន្ន, ជម្លោះភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ា និងវិបត្តិថ្មីផ្សេងទៀត, កម្ពុជាមានតម្រូវការក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់ការរក្សាលំនឹង និងកំណើនប្រកបដោយចីរភាព។

ជាមួយគ្នានេះ, កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រមទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់ ។

លោកស្រី Zou Jiayi បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបានថ្លែងពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាង AIIB និងរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ។ AIIB ប្ដេជ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្តរបស់ AIIB ។

ក្នុងនោះ, ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាដ៏រឹងមាំនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់ ។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅឈានដល់ការដាក់ឱ្យអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខាលើគម្រោងអាទិភាពនីមួយៗ តាមឆ្នាំដែលបានគ្រោងទុក។

លោកស្រី ក៏បានជម្រាបជូនបន្ថែមផងដែរថា ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈក្នុងរយៈពេល មធ្យម និងវែង AIIB មានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមវិនិយោគលើវិស័យថាមពល (Energy Transition and Clean Energy) នៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដែល AIIB បានបង្កើតឡើង រួមមានដូចជា Climate-Focused Policy-Based Financing ជាដើម។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់អំពីការប្តេជ្ញាខ្ពស់ របស់កម្ពុជាក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AIIB ជាពិសេស ក្នុងការអនុវត្តបេក្ខភាពគម្រោងក្នុងវិស័យអាទិភាពរួមមាន ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពិភាក្សាជាមួយ AIIB លើឧបករណ៍ហិរញ្ញវត្ថុថ្មីៗ (New Financial Facilities) ដែលកម្ពុជាអាចទទួលយកបាន។

អគ្គបណ្ឌិតសភាចារ្យ បានស្នើឱ្យ AIIB ជំរុញការអនុម័តបេក្ខភាព គម្រោងក្នុងឆ្នាំ ២០២៦ និងកៀរគរហិរញ្ញប្បទានឥតសំណងពីប្រភពនានា ទាំងក្រោមក្របខ័ណ្ឌ AIIB និងដៃគូអភិវឌ្ឍន៍ដទៃផ្សេងទៀត ដើម្បីជួយសម្រួលឱ្យកម្រិតសម្បទាននៃហិរញ្ញប្បទានពី AIIB ខ្ពស់ជាងមុន និងអាចទទួលយកបាន ស្របតាមយុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា។

លោកស្រី Zou Jiayi បានជម្រាបជូនថា AIIB តែងខិតខំកៀរគរហិរញ្ញប្បទានឥតសំណង ពីប្រភពនានាតាមដែលអាចធ្វើបាន ហើយ AIIB ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សា និងស្វែងរកកាលានុវត្តភាពថ្មីៗ តាមរយៈឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ឆ្លើយតបវិបត្តិ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា។

លោកស្រី Zou Jiayi បានរំលេចផងដែរថា កម្ពុជាជាសមាជិកស្ថាបនិក ដែលបានគាំទ្រការបង្កើត AIIB តាំងពីដំណាក់កាលដំបូង ហើយ AIIB មានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែក ក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ AIIB ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យអាទិភាពនៅកម្ពុជា ប្រកបដោយភាពបត់បែន ខ្ពស់តាមកាលៈទេសៈ និងការវិវត្តនៃសេដ្ឋកិច្ចសកល ព្រមទាំងបានជូនពរឱ្យលោកស្រី Zou Jiayi និងសហការីទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង