**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់របស់អ៊ីតាលីមួយ បានបោកបញ្ឆោតអ្នកប្រើប្រាស់ប្រហែល ២០០នាក់ ឱ្យទាញយកកម្មវិធី WhatsApp ក្លែងក្លាយ

បរទេស៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្មវិធី WhatsApp ដែលជាសេវាកម្មផ្ញើសាររបស់ក្រុមហ៊ុន Meta Platforms បានឱ្យដឹងថា ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់របស់អ៊ីតាលីមួយ បានបោកបញ្ឆោតអ្នកប្រើប្រាស់ប្រហែល ២០០នាក់ ឱ្យទាញយកកម្មវិធី WhatsApp ក្លែងក្លាយ ដែលត្រូវបានរៀបចំឡើង ដើម្បីលួចយកការណ៍ពីជនរងគ្រោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Meta បានបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ASIGINT ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SIO មានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីតាលី។ គេហទំព័ររបស់ក្រុមហ៊ុន SIO បានអួតអាងថា ខ្លួនមាន «ដំណោះស្រាយ និងបច្ចេកវិទ្យាស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិត ដែលមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានបញ្ជាក់ច្បាស់លាស់ក្នុងការអនុវត្តផ្ទាល់»។

WhatsApp បានលើកឡើងថា យុទ្ធនាការនេះគឺជាការ «កំណត់គោលដៅយ៉ាងច្បាស់លាស់» និងបានពឹងផ្អែកលើការបោកបញ្ឆោត ដើម្បីឱ្យជនរងគ្រោះដំឡើង «កម្មវិធីមេរោគដែលបន្លំខ្លួនជា WhatsApp»។ ក្រុមហ៊ុនមិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះនោះទេ ដោយគ្រាន់តែប្រាប់ថា ពួកគេភាគច្រើនស្ថិតនៅក្នុងប្រទេសអ៊ីតាលី។

ក្រុមហ៊ុន SIO ដែលបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនជាដៃគូជាមួយ «ភ្នាក់ងារអនុវត្តច្បាប់ អង្គការរដ្ឋាភិបាល ប៉ូលីស និងភ្នាក់ងារស៊ើបការណ៍សម្ងាត់» មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ចំណែកឯក្រសួងមហាផ្ទៃអ៊ីតាលី បានបង្វែរសំណួរទៅកាន់ប៉ូលីស ប៉ុន្តែប៉ូលីសក៏មិនទាន់មានការឆ្លើយតបនៅឡើយដែរ។

គួរជម្រាបថា នេះគឺជាលើកទីពីរហើយក្នុងរយៈពេល ១៥ខែ ដែលក្រុមហ៊ុន Meta បានចេញមុខបង្ក្រាបសកម្មភាពកម្មវិធីលួចមើល (Spyware) ជាសាធារណៈនៅក្នុងប្រទេសអ៊ីតាលី។ ប្រទេសនេះ ក៏កំពុងតែដោះស្រាយផលវិបាកដែលនៅសេសសល់ពីការលាតត្រដាងកាលពីដើមឆ្នាំ ២០២៥ នូវប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយ ដែលប្រើប្រាស់កម្មវិធីលួចមើលរបស់ក្រុមហ៊ុន Paragon របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង