**ពាណិជ្ជកម្មបរទេសរបស់ចិនប្រកាសភាពធន់ បើទោះបីជាបរិយាកាសខាងក្រៅមានការប្រកួតប្រជែងក៏ដោយ**ស្លាប់​១​នាក់ និង​របួស​២​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន

បទវិភាគ៖អ្នកនយោបាយអាមេរិកឃើញតែអនុត្តរភាព ពិតជានឹងបង់តម្លៃដោយសារ “ជំងឺញៀនធ្វើសង្រ្គាម ”ជាក់ជាមិនខាន

នាពេលថ្មីៗកន្លងទៅនេះ វេបសាយ The Intercept ដែលជាវេបសាយស៊ើបអង្កេតរបស់អាមេរិកបានទម្លាយព័ត៌មានដ៏សំខាន់មួយ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ តាមរយៈកម្មវិធី “127e” អាមេរិកបានបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោកយ៉ាងហោចណាស់ចំនួន២៣លើក ក្នុងនោះ មានសង្គ្រាមយ៉ាងហោចណាស់១៤លើកគឺកើតឡើងនៅតំបន់មជ្ឈិមបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក ។ គ្រាន់តែនៅ ឆ្នាំ២០២០ ក៏មានកម្មវិធីយ៉ាងហោចណាស់ចំនួន១៤ ឋិតក្នុងភាពរស់រវើកដែរ ។ បើសិនជានេះជាការពិត នោះនឹងជាភស្តុតាងមួយទៀតដែលអាចបញ្ជាក់ថា អាមេរិកបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោកក្នុងរយៈពេលយូរ ក៏បានបញ្ជាក់ថែមទៀតថា អាមេរិកជាប្រភពបង្កភាពចលាចលនៅលើពិភពលោក ។
ពិតមែនតែអាមេរិកចង់រក្សាជាការសម្ងាត់ ប៉ុន្តែនិយាយចំពោះសហគមន៍អន្តរជាតិ អាមេរិកបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោក នេះជាការសម្ងាត់ដែលអ្នកផងទាំងពួងបានដឹងគ្រប់ហើយ ។ អ្វីដែលហៅថាសង្គ្រាមរបស់ភ្នាក់ងារស្តីទី គឺមានន័យថា ដើម្បីចៀសវាងកុំឱ្យចូលរួមការប៉ះទង្គិចដោយផ្ទាល់ ប្រទេសធំមួយចំនួនបានញុះញង់និងផ្តល់ការគាំទ្រដល់ភ្នាក់ងារស្តីទីសម្រាប់ធ្វើសង្គ្រាម ប៉ុនប៉ងរងហានិភ័យអប្បបរមា តែសម្រេចបាននូវផលប្រយោជន៍អតិបរមា ។ យោងតាមសង្គ្រាមលោកលើកទីពីរបានបញ្ចប់និងសង្គ្រាមត្រជាក់បានចាប់ផ្តើម សង្គ្រាមរបស់ភ្នាក់ងារស្តីទីបានក្លាយជារូបភាពដ៏សំខាន់មួយនៃការប៉ះទង្គិចនៅលើពិភពលោកជាសន្សឹមៗ ។
កាលពី១៩៥៥មកម្ល៉េះ លោក Eisenhower ប្រធានាធិបតីអាមេរិកកាលនោះក៏បានអះអាងថា សង្រ្គាមរបស់ភ្នាក់ងារស្តីទីជា “ការធានារ៉ាប់រងថោកជាងគេនៅលើពិភពលោក” ។ ខ្លឹមសារដែលវេបសាយ “The Intercept” បានទម្លាយនេះ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះនៃទង្វើរបស់អាមេរិកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។ ចាប់ពីមជ្ឈិមបូព៌ា ដល់អឺរ៉ុបខាងកើត រហូតដល់អាមេរិកឡាទីន នៅពីក្រោយរាល់ភាពចលាចលដែលកើតឡើងនៅលើពិភពលោក សុទ្ធតែមានស្រមោលរបស់អាមេរិក ។ វាញៀនធ្វើ “បដិវត្តន៍ពណ៌” និងបណ្តុះបណ្តាលភ្នាក់ងារស្តីទីក្នុងតំបន់ ជាឧក្រិដ្ឋជនជើងចាស់ក្នុងការបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទី ។
ថ្ងៃទី៤ ខែកក្កដា ជាទិវាឯករាជ្យរបស់អាមេរិក ។ ក្នុងរយៈពេលជាង២៤០ឆ្នាំកន្លងមក គ្រាន់តែក្នុងរយៈពេលមិនដល់២០ឆ្នាំ អាមេរិកមិនបានចូលរួមសង្គ្រាម ។ បើសិនជាបូករួមទាំងកម្មវិធី “127e”ដែលប្រព័ន្ធសារព័ត៌មានបានទម្លាយនាពេលថ្មីៗ នោះស្ទើរតែគ្រប់ពេលវេលា អាមេរិកមិនដែលឈប់ម៉ាស៊ីបំផុសសង្គ្រាម “ម៉ាកអាមេរិក”នោះទេ ។ កម្លាំងចលកររបស់វាមកពីការចង់ស្វែងរកប្រាក់ចំណេញនិងអនុត្តរភាព ផលវិបាករបស់វា គឺធ្វើឱ្យ “ភ្នាក់ងារស្តីទី” និងប្រទេសជាគោលដៅ ធ្លាក់ក្នុងការប៉ះទង្គិចនិងភាពចលាចល បណ្តាលឱ្យប្រជាជនឥតទោសស្លាប់បាត់បង់ជីវិត និងស្ថានការណ៍ក្នុងតំបន់មានភាពច្របូកច្របល់កាន់តែធ្ងន់ធ្ងរឡើង ។
“ការបំផុសសង្គ្រាមជាជំងឺញៀនម្យ៉ាង មានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានិងកាចសាហាវ ដោយសារសង្គ្រាមជាគ្រឿងញៀន ។” នេះជាបុព្វកថារបស់ខ្សែភាពយន្តដែលទទួលបានវង្វាន់អូស្ការក្រោមចំណងជើងថា « The Hurt Locker» ដែលបានបង្ហាញថា ឱ្យតែមានសង្គ្រាម មិនថាធ្វើតាមរូបភាពណា សុទ្ធតែនឹងសម្លាប់អាយុជីវិតមនុស្ស ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិកឃើញតែទ្រព្យសម្បតិ្តនិងអនុត្តរភាព ទីបំផុតពិតជានឹងបង់តម្លៃដ៏ឈឺចាប់ដោយសារ “ជំងឺញៀនសង្គ្រាម”ជាក់ជាមិនខាន ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង