អភិបាលខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ និងជនរងគ្រោះ ដើម្បីសម្រាលជីវភាព

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ដោយមើលឃើញពីការលំបាក់ របស់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត់ ដោយរងផលប៉ះពាល់វិបត្តិសង្គ្រាមខ្មែរ-ថៃ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងភរិយា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រក្រី ចំនួន ៦គ្រួសារ និងគ្រួសារសព្វ ដែលរស់នៅក្នុងភូមិ ព្រៃសាឡែង ឃុំតួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តទៀតថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាគ្មានទីពឹង គ្រួសារសព្វ គ្រួសារកុមារកំព្រា គ្រួសារស្ត្រីមេម៉ាយកូនច្រើន គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលក្រីក្រ បំផុតជាដើម។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ទឹកត្រី ទឹកសុី អុីវ៤យួរ,ប្រេងឆា៤ដប និងថវិកា ១លានរៀល។
នាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងភរិយា បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារសព្វ ចូលរួមជាថវិកាផ្ទាល់ខ្លួន១៥លានរៀល នៃគ្រួសារសព ហើយឯកឧត្តម នឹងភរិយាក៏បានបន្តដំណើរចុះសួរសុខទុក្ខគ្រួសារមានកូនភ្លោះបីនាក់ដែលរស់នៅក្នុងឃុំរលាំងគ្រើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានទទួលអំណាច អង្គ១០០ គីឡូក្រាម ទឹកត្រី អុីវ៤យួរ,ប្រេងឆា៤ដប និងថវិកា ១លានរៀលផងដែរ៕

