**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ

មន្រ្តីជំនាញក្រសួងបរិស្ថានបន្តចុះពិនិត្យបន្ថែមលើទីតាំងរោងចក្រនិងក្រុមហ៊ុននានាតាមបណ្តោយដងស្ទឹងព្រែកត្នោត បន្ទាប់ពីមានសេចក្តីរាយការណ៍ ករណីមានត្រីងាប់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ក្រាំងពង្រ និងអាជ្ញាធរភូមិទឹកថ្លា បានបន្តចុះត្រួតពិនិត្យតាមដាន រកប្រភពបំពុល ដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោត នាពេលកន្លងមក ស្តិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្នែកខ្សែទឹកខាងលើនៃចំណុចដែលមានសេចក្តីរាយការណ៍ករណីមានត្រីងាប់)។

ក្រុមការងារបានធ្វើការពិនិត្យស្ថានភាព នៅតាមដងស្ទឹងព្រែកត្នោត ដែលពាក់ព័ន្ធនឹងការបញ្ចេញសំណល់រាវ ពីតាមរោងចក្រ ចូលស្ទឹងព្រែកត្នោត ចំនួន ៣ ក្រុមហ៊ុន គឺ៖
១-ក្រុមហ៊ុន GLOBAL XILIN ជាប្រភេទរោងចក្រខាលអំបោះ និងជ្រលក់ពណ៌។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចូលស្ទឹង តាមរយៈលូបង្កប់។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.90។
២-ក្រុមហ៊ន HI BLUE ជាប្រភេទរោងចក្របោកគក់ខោខៅប៊យ។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈលូបង្កប់ ដែរ។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.56។
៣-ក្រុមហ៊ន TAK SUN ជាក្រុមហ៊ុន ទទួលសេវាសម្អាតសំណល់រាវ ចេញពីរោងចក្រកែច្នែរោមសត្វ របស់ក្រុមហ៊ុន Sunjoy និងក្រុមហ៊ុន Cipel។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចេញតាមរយៈលូសាធារណៈ និងចុងក្រោយ បានហូរចូលស្ទឹងតាមរយៈប្រឡាយទឹកលូ។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.26។
ជារួមក្រុមការងារបានពិនិត្យឃើញថា កម្រិតប៉ារ៉ាម៉ែត្រ pH រកឃើញ ស្ថិតនៅក្នុងចន្លោះដែលអាចទទួលយកបានពី 6.5–8.5 ដែលបង្ហាញពីលក្ខខណ្ឌសមស្រប សម្រាប់ជីវិតក្នុងទឹក និងការប្រើប្រាស់ទឹកទូទៅ។ ការបញ្ចេញសំណល់រាវ ពីរោងចក្រទាំង ៣ ខាងលើ ពុំមានចំណុចគួរឲ្យសង្ស័យ ដែលបានបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ នោះឡើយ។

ក្រៅពីការចុះត្រួតពិនិត្យក្នុងរោងចក្រខាងលើ ក្រុមការងារបាន ធ្វើការចុះពិនិត្យស្ថានភាពតាមដងស្ទឹងព្រែកត្នោត និងបានយកសំណាកទឹកពាក់ព័ន្ធនឹងការបំពុល មកវិភាគ និងបានធ្វើតេស្តគុណភាពទឹកបឋម ឃើញមានដូចខាងក្រោម៖
– សំណាកទឹកស្ទឹង នៅនៅចំណុចស្ពានទឹកថ្លា (ផ្លូវជាតិលេខ៣) ឃើញកម្រិតអុកស៊ីសែនរលាយក្នុងទឹក DO=4.5mg/l (អនុលោមស្តង់ដា >3 mg/L) កម្រិតpH=7.25 កម្រិតសីតុណ្ហភាពT=30.54 អង្សារសេ (ម៉ោង 10.09)
– សំណាកទឹកលូ នៅចំណុចផ្សារទឹកថ្លា (ទឹកប្រឡាយបង្ហូរសំណល់រាវពីរោងចក្រ Tak Sun លាយជាមួយទឹកលូចេញពីតាមលំនៅឋាន) បង្ហូរចូលស្ទឹងព្រែកត្នោត ហើយពិនិត្យឃើញកម្រិត DO=1.80mg/l pH=7.12 T=31.41 អង្សារសេ (ម៉ោង 10.37)
– សំណាកទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន Tak Sun នៅចំណុចក្នុងអណ្តូងលូ ស្ថិតនៅព្រំប្រទល់រវាងភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយឃើញកម្រិត DO=1.92mg/l (អនុលោមស្តង់ដា >3 mg/L) pH=7.78 T=31.68 អង្សារសេ (ម៉ោង 11.10)
– ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ពុំឃើញមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានលក្ខណៈធម្មតា។ ក្រុមការងារ បានធ្វើតេស្តគុណភាពទឹកស្ទឹង នៅចំណុចក្រោយរោងចក្រ Marvel ឃើញកម្រិត DO=4.83mg/l (អនុលោមស្តង់ដា >3 mg/L) និង pH=7.99។ ប៉ុន្តែ សីតុណ្ហភាពទឹកនៅចំណុចនេះ មានកម្រិត 34.71 អង្សារសេ (នៅម៉ោង13.48 pm)។

យោងតាមការធ្វើតេស្តបឋម ដោយឧបករណ៍ត្រួតពិនិត្យគុណភាពទឹកចល័ត មន្រ្តីជំនាញបានធ្វើការវាយតម្លៃដំបូង នាពេលបច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅផ្នែកខ្សែទឹកខាងលើ (Upstream) នៃតំបន់ដែលសង្ស័យមានត្រីងាប់កាលពីពេលថ្មីៗកន្លងមកនេះ (ពីចំណុចស្ពានទឹកថ្លានៃផ្លូវជាតិកេខ៣ ដល់តំបន់សេដ្ឋកិច្ចភ្នំពេញ) មានលក្ខណៈធម្មតា ពុំឃើញមានបញ្ហាគួរឲ្យសង្ស័យឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តដាក់បទបញ្ជាដល់ក្រុមការងារ បន្តចុះត្រួតពិនិត្យតាមដាន និងស្វែងរកប្រភព ដែលអាចបង្កឱ្យមានករណី បណ្តាលឱ្យមានត្រីងាប់ ក្នុងស្ទឹងព្រែកត្នោតកាលពីពេលថ្មីៗ កន្លងមកនេះ ជាបន្តទៀត នាវេលាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។ ក្រុមការងារនឹងចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលទឹកសាធារណៈនៅតំបន់ទំនប់ ៧ មករា (តំបន់កំពង់ទួល) ស្ថិតក្នុងសង្កាត់គងនយ និងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង