ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រមូលចំណូលលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្ដារដ្ឋបាលរាជធានី ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការប្រមូលចំណូលលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្ដារដ្ឋបាលរាជធានី ខេត្ត ដឹកនាំដោយឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំនៅតាមបណ្ដាអង្គភាពចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីពាក់ព័ន្ធប្រមាណ៣៥រូប។
សូមជម្រាបជូនថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើការពិភាក្សាលើបញ្ហាប្រឈម និងប្រមូលធាតុចូលដើម្បីស្វែងរកដំណោះស្រាយសមស្របជូនវិស័យឯកជន លើការគ្រប់គ្រង និងការប្រមូលចំណូលពីផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម៕

