**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

សភាអ៉ីស្រាអែល អនុម័តច្បាប់មួយអនុញ្ញាតឱ្យកាត់ទោសប្រហារជីវិតដោយព្យួរកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពសម្លាប់ជនជាតិអ៉ីស្រាអែល

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP សភាអ៉ីស្រាអែល កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ បានអនុម័តច្បាប់មួយដែលនឹងអនុញ្ញាតឱ្យកាត់ទោសប្រហារជីវិតដោយព្យួរកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពសម្លាប់ជនជាតិអ៉ីស្រាអែល បើទោះជាមានការរិះគន់ថាច្បាប់នេះមានលក្ខណៈរើសអើងក៏ដោយ។

ច្បាប់ខាងលើត្រូវបានអនុម័តដោយសភាអ៉ីស្រាអែលក្នុងសំឡេងគាំទ្រពីសមាជិកសភា ៦២នាក់ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ទល់នឹង៤៨សំឡេងជំទាស់ នឹងច្បាប់នេះដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយរដ្ឋមន្ត្រីសន្តិសុខស្ដាំនិយមជ្រុល លោក Itamar Ben Gvir។

នៅក្រោមច្បាប់នេះ ទោសប្រហារជីវិតនឹងត្រូវអនុវត្តដោយស្វ័យប្រវត្តិលើជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ West Bank ដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពដោយចេតនាក្នុងការវាយប្រហារដែលបណ្ដាលឱ្យជនជាតិអ៉ីស្រាអែលស្លាប់ និងត្រូវបានចាត់ទុកជាអំពើភេវរកម្មដោយតុលាការយោធា អ៉ីស្រាអែល។

ច្បាប់នេះបានបញ្ជាក់ទៀតថាទោសប្រហារជីវិតអាចនឹងត្រូវបានបន្ធូរបន្ថយទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្រោមលក្ខខណ្ឌពិសេសមួយចំនួន។ ខុសពីជនជាតិអ៉ីស្រាអែល និងពលរដ្ឋប៉ាឡេស្ទីន ឬប្រជាជនរស់នៅក្នុងទីក្រុងហ្ស៊េរុយសាឡិមខាងកើត ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ West Bank ដែលអ៉ីស្រាអែលកំពុងធ្វើអាណានិគម ត្រូវបញ្ជូនទៅកាត់ទោសនៅតុលាការយោធាអ៉ីស្រាអែល ដោយស្វ័យប្រវត្តិ។

ច្បាប់នេះក៏បានចែងដែរថាជនជាតិអ៉ីស្រាអែលនឹងត្រូវបានកាត់ទោសប្រហារជីវិត ក្នុងករណីប្រពឹត្តការវាយប្រហារសម្លាប់មនុស្សដែលមានគោលដៅបំផ្លាញអត្ថិភាពរបស់អ៉ីស្រាអែល តែប៉ុណ្ណោះ។ នេះមានន័យថាការអនុវត្តទោសប្រហារជីវិតនឹងអនុវត្តដោយស្វ័យប្រវត្តិលើជនជាតិប៉ាឡេស្ទីន មិនមែនលើជនជាតិជ្វីហ្វអ៉ីស្រាអែលដែលបានប្រព្រឹត្តបទឧក្រិដ្ឋដូចគ្នានោះទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានលុបចោលទោសប្រហារជីវិតក្នុងអំពើមនុស្សឃាតក្នុងឆ្នាំ១៩៥៤។ មនុស្សតែម្នាក់គត់ដែលត្រូវបានប្រហារជីវិតនៅអ៉ីស្រាអែលនៅក្នុងឆ្នាំ១៩៦២ បន្ទាប់ពីសវនាការកាត់ទោស គឺមានឈ្មោះថា Adolf Eichmann ជាអ្នកនៅពីក្រោយការសម្លាប់រង្គាលជនជាតិជ្វីហ្វដែលគេស្គាល់ថា Nazi Holocaust ៕

អត្ថបទដែលជាប់ទាក់ទង