**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកោះកុង ពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាម ជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ

កោះកុង៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានចុះពិនិត្យនិងពិភាក្សាលើការគ្រប់គ្រងទីលានទុកដាក់សំរាម ដើម្បីធ្វើការរៀបចំនិងសាងសង់ប្រកបដោយប្រសិទ្ធភាព ជាពិសេសចៀសវាងផលប៉ះពាល់បរិស្ថាន។

ការចុះពិនិត្យ និងពិភាក្សាលើទីតាំងទុកដាក់សំរាម ក្នុងភូមិសាស្រ្តខេត្តកោះកុង នាពេលនេះ បានធ្វើឡើងស្របនឹងស្មារតីនៃការអនុវត្តលិខិតលេខ ៣៣១សជណ.កបច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រុមការងារបានពិភាក្សា ដើម្បីពិនិត្យលើពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងសហការកែលម្អទីលានដែលមានស្រាប់ និងការសិក្សាវាយតម្លៃផល ប៉ះពាល់បរិស្ថាន នៅលើទីតាំងស្នើសុំ ២ទីតាំងផ្សេងទៀត។

សូមបញ្ជាក់ថា ប្រតិភូមន្រ្តីជំនាញក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន មកពីអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និង ស.ទ.ស. ចុះសិក្សាពិនិត្យដើម្បីកែលម្អទីលានចាក់សំរាម សម្រាប់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលស្ថិតនៅភូមិសាស្ត្រឃុំទួលគគី ស្រុកមណ្ឌលសីមា ក្រោមកិច្ចសហការចូលរួមពីតំណាងរដ្ឋបាលខេត្តកោះកុង អាជ្ញាធរពាក់ព័ន្ធ មន្ទីរបរិស្ថាន មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាម។

ដើម្បីជំរុញភាពស្អាតនៅកម្ពុជា ទាំងនៅលើដី ក្នុងទឹក និងលើមេឃ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដែលចាប់ផ្តើមពីការអប់រំផ្សព្វផ្សាយ ឈានទៅការអនុវត្តសកម្មភាព កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរើសសំរាម សំអាតបរិស្ថានតាមលំនៅដ្ឋាន មូលដ្ឋាន និងតាមដងផ្លូវជាតិ ជំរុញការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

បន្ទាប់ពីការចែកធុងសំរាមដល់មូលដ្ឋានសាលារៀន មណ្ឌលសុខភាព និងវត្តអារាមនៅទូទាំងប្រទេស ការពង្រឹងការគ្រប់គ្រងទីលានទុកដាក់សំរាម នឹងជាយុទ្ធសាស្រ្តចម្បងមួយបន្ថែមទៀត ដែលក្រសួងបរិស្ថាន ផ្តោតលើការអនុវត្តគោលការណ៍ប្រតិបត្តិបច្ចេកទេស (SOP) យ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។សកម្មភាពគន្លឹះមួយចំនួន ដែលត្រូវអនុវត្ត រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីលាន, ការគ្រប់គ្រងទឹកកខ្វក់, ការរៀបចំដីកប់ខ្ទប់ឱ្យស្របស្តង់ដារ, និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការប្រមូល ដឹកជញ្ជូន និងទុកដាក់ឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង