**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ អញ្ជើញបើកការតាំងពិព័រណ៍អប់រំស្នាដៃ ស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តមសិក្សា ជំនាន់ទី២៦

ភ្នំពេញ៖ ពិធីបើកការតាំងពិព័រណ៍អប់រំស្នា ដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តមសិក្សា (បរិញ្ញាបត្រ+១) ជំនាន់ទី២៦ ឆ្នាំសិក្សា២០២១-២០២២ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានគរុនិស្សិតចូលរួមស្រាវជ្រាវចំនួន១២០៤នាក់ លើ១៩មុខវិជ្ជាឯកទេស មាន២០៤ប្រធានបទ។

សារៈសំខាន់នៃការតាំងពិព័រណ៍នេះ ក្នុងគោលបំណងជំរុញឱ្យគរុនិស្សិត មានការយល់ដឹងពីតម្លៃនៃការផលិតសម្ភារឧបទេសសម្រាប់បង្រៀន និងរៀន ធ្វើឱ្យខ្លឹមសារមេរៀនមានលក្ខណៈងាយស្រួលយល់បានស៊ីជម្រៅ ធ្វើឱ្យគរុនិស្សិតចាប់អារម្មណ៍ និងចូលរួមការស្រាវជ្រាវ ចេះសហការធ្វើការជាក្រុម បង្កើតស្មារតីសាមគ្គីភាព យល់ពីតម្លៃសមូហភាព គ្មានគំនិតអាត្មានិយម បណ្តុះគរុនិស្សិតឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការបង្រៀន ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងគរុនិស្សិត ជាច្រើនរូបទៀត។ ក្នុងឱកាសនោះឯកឧត្តមណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអប់រំ ដែលបានរៀបចំឱ្យមានការតាំងពិព័រណ៍នេះឡើង ធ្វើឱ្យប្អូនៗគរុនិស្សិត ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ឯកឧត្តមបានបញ្ជាក់ថា គុណភាពគ្រូបង្រៀន គឺជាគុណភាពវិស័យអប់រំ ជាអនាគត និងជាសរសរទ្រូងរបស់ប្រទេសជាតិ។

ក្រសួងអប់រំបានដាក់ចេញនូវការធ្វើកំណែទម្រង់វិស័យអប់រំ ក្នុងនោះផ្នែកមួយដ៏សំខាន់ គឺការលើកកម្ពស់គុណភាពគ្រូបង្រៀនតាមរយៈការអនុវត្តគោលនយោបាយគ្រូបង្រៀន ទាក់ទាញសិស្ស និស្សិត ដែលមានសមត្ថភាពខ្ពស់ ចូលបម្រើការងារគ្រូបង្រៀន ការកែលម្អលក្ខខណ្ឌការងារគ្រូបង្រៀន និងបង្កើនប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀនជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិជ្ជាជីវៈស្តង់ដាគ្រូបង្រៀន ត្រូវទាមទារឱ្យគ្រូបង្រៀនមានចំណេះដឹងទូលាយ ទាំងផ្នែកវប្បធម៌ទូទៅ សីលធម៌រស់នៅល្អ មានចិត្តសាស្ត្រគរុកោសល្យ ដូចផ្នែកជំនាញ និងមានការស្រាវជ្រាវបន្ថែមជាប្រចាំ លើចំណេះដឹងឱ្យកាន់តែស៊ីជម្រៅ លើខ្លឹមសារមេរៀនកាន់តែល្អប្រសើរ ការប្រតិបត្តិវិជ្ជាជីវៈគ្រូបង្រៀនមិនមែនត្រឹមតែចេះដឹងនូវខ្លឹមសារមេរៀនប៉ុណ្ណោះទេ តែត្រូវស្គាល់បញ្ហា នៃកាវិវត្តន៍របស់សិស្ស ត្រូវយល់ដឹងពីចិត្តគរុកោសល្យ ស្វែងយល់ពីវិធីសាស្រ្តបង្រៀននៅសាលារៀនជំនាន់ថ្មី ដែលកំពុងត្រូវបានអនុវត្តនូវវិធីសាស្រ្តបង្រៀនទំនើបថ្មីៗ ដើម្បីបណ្តុះបំណិនសតវត្សរ៍ទី២១ ដូចជាបំណិនត្រិះរិះពិចារណា ដោះស្រយបញ្ហា ធ្វើការងារជាក្រុម នវានុវត្តន៍ រួមទាំងចំណេះផ្នែកបច្ចេកវិទ្យាផ្សេងៗទៀត។ បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទរកថា គណៈអធិបតី បានអញ្ជើញទស្សនាពិព័រណ៍ជាស្នាដៃគរុនិស្សិតតាមមុខវិជ្ជា៕

អត្ថបទដែលជាប់ទាក់ទង