**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

បទវិភាគ៖គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ជា​ផែន​ទីចង្អុលបង្ហាញផ្លូវសម្រាប់​ការ​អភិវឌ្ឍ​ចិន ហើយ​ក៏​​ជា​កាលានុវត្ត​ភាពថ្មី​សម្រាប់​ការ​អភិ​វឌ្ឍ​សកលផងដែរ

ក្នុ​ងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០២៦នៃ​វេទិកា​ជាន់ខ្ពស់ស្តីពី​ការអភិវឌ្ឍ​របស់ចិនដែល​បើក​ធ្វើ​នៅ​ថ្ងៃទី ២២ ខែ​មីនា ​លោក Li ​Qiang ​សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ​នៃ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង​ជា​នាយករដ្ឋមន្ត្រីចិន លោក Han Wenxiu អនុ​ប្រធាន​ការិយាល័យ​នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​មជ្ឈិមចិន​ទទួល​បន្ទុក​​ងារ​​ប្រចាំ​ថ្ងៃ និង​ជា​ប្រធាន​ការិយាល័យ​នៃក្រុ​ម​ដឹក​នាំ​ការងារជនបទ​មជ្ឈិមចិន ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ផ្សេង​ទៀត​ បាន​​ថ្លែងសុន្ទរកថាគន្លឹះ​ជុំវិញ​​ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ដែល​បាន​បង្ហាញ​នូវ​ការ​បេ្តជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ចិន​ក្នុង​ការ​ជំរុញការ​អភិវឌ្ឍ​ប្រក​ប​ដោយ​គុណ​ភាពខ្ពស់ និង​ការ​ចែក​រំលែក​កាលានុវត្ត​ភាព​អភិវឌ្ឍន៍ជា​មួយ​ពិភពលោក ហើយ​បាន​ប្រ​មូល​ផ្តុំ​គំនិត​ឯកភាពរួម​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​អំឡុង​ពេល​អនុវត្ត​​ផែន​ការ​អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។
ថ្លែង​ក្នុងសុន្ទរកថា លោក  Li ​Qiang ​ បាន​លើក​ឡើងថា ពិតណាស់ ​​ផ្លូវទៅ​​មុខ​ពោរ​ពេញ​ទៅដោយ​បញ្ហា​ប្រឈម ប៉ុន្តែ​អនាគត​ដ៏ល្អបវរកាន់​តែ​គួរ​ឱ្យ​រំពឹង​ទុក​ មានតែមាន​ជំនឿចិត្ត​ដ៏​រឹង​មាំ ទទួលបន្ទុកកាតព្វកិច្ចនិង​ធ្វើ​សកម្ម​ភាព​យ៉ាង​ប្រាកដ​ប្រជា ទើបអាច​ឆ្ពោះ​ទៅ​មុខ​យ៉ាងអង់អាចក្លាហាន​ ។ លោក​បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​ខិតខំប្រឹង​ប្រែង​ធ្វើ​ជា​“មូលដ្ឋាន​គ្រឹះនៃភាព​ប្រាកដប្រជា​” និង​ជា “កំពង់ផែដ៏មាន​ស្ថិរភាព​”របស់​ពិភពលោក គោល​ការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ជា​ផែនការគោលថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ចិន ហើយ​ក៏​​ជា​កាលានុវត្ត​ភាពថ្មី​របស់​ការ​អភិវឌ្ឍ​សកលទៀតផង ។ ប្រទេស​ចិន​នឹង​ខិត​ខំប្រឹង​ប្រែង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់​ ខំប្រឹងប្រែង​រក្សា​កំណើរ​ដ៏​នឹង​នរ​ផ្នែក​សេដ្ឋកិច្ច​ ព្រម​ពេល​ជា​មួយ​គ្នា​នេះ បន្ត​បង្កើតបរិយាកាសប្រកប​អាជីវកម្ម​ដ៏ល្អ​ប្រ​សើរ​ អនុវត្ត​ដោយ​គ្រប់ជ្រុង​ជ្រោយ​នូវ​ការ​ផ្តល់ការអនុគ្រោះដល់សហគ្រាស​ទុនបរទេស​ឱ្យ​ដូច​គ្នានឹងសហគ្រាសចិន ដើម្បីធ្វើ​ឱ្យ​សហគ្រាស​បរទេស​ប្រកប​អាជីវកម្ម​នៅចិន​ដោយ​ស្ងប់​ចិត្ត​​ និង​ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អ ។
ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ បាន​ផ្តោតសំខាន់​ទៅលើ​ទិសដៅ​អភិវឌ្ឍ​ដ៏​សំខាន់​ចំនួន​៦វិស័យ រួមមាន ប្រកាន់ខ្ជាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ការ​ច្នៃប្រឌិត​ថ្មី ជំរុញ​ឱ្យ​ការ​ច្នៃ​ប្រ​ឌិត​ផ្នែក​បច្ចេកវិទ្យានិង​ការ​ច្នៃប្រឌិត​ថ្មី​ផ្នែក​ឧស្សាហកម្ម​រួម​បញ្ចូល​គ្នា​យ៉ាង​ស៊ី​ជម្រៅ ប្រ​កាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ដោយ​ភាពស៊ីសង្វាក់​គ្នា ត្រួស​ត្រាយ​សក្តានុពល​នៃ​សេដ្ឋកិច្ច​ប្រទេស​ធំ ជំរុញ​ភាពស៊ីសង្វាក់គ្នារវាងការ​អភិវឌ្ឍ​នៅ​ទីក្រុងនិងជនបទ ពង្រឹង​សក្តានុពលនៃការ​ប្រើ​ប្រា​ស់ ប្រកាន់ខ្ជាប់​ការ​អភិវឌ្ឍបៃតង ពន្លឿនការធ្វើបរិវត្តកម្មបៃតង ខិត​ខំប្រឹង​ប្រែង​ឱ្យ​ស​ម្រេច​បាននូវគោលដៅ “កាបូនពីរ” ដើម្បីរួម​ចំណែក​ក្នុង​ការ​គ្រប់គ្រ​ងអាកាសធាតុ​សកល​ ប្រ​កាន់​ខ្ជាប់​កា​រអភិវឌ្ឍ​និង​បើក​ទូលាយ បន្ត​ពង្រីក​ការ​បើក​ទូលាយ​ចំពោះបរទេស​ប្រកប​ដោយ​កម្រិត​ខ្ពស់ រួម​គ្នា​ចែក​រំលែក​កាលានុវត្តភាព​ទីផ្សារ​ដ៏​ធំធេង ប្រកាន់ខ្ជាប់​ការ​ចែក​រំលែក​សមិទ្ធផល​នៃ​កា​រអភិវឌ្ឍ ផ្តោតសំខាន់​លើ​សុខុមាលភាពរបស់ប្រជាជន ជំរុញ​ភាព​សម្បូរសប្បាយ​រួម ។
មហាសន្និបាតនៃ​សភាទាំង​ពីរ​របស់​ចិន​ដែល​ទើប​បាន​បញ្ចប់ បាន​ពិនិត្យ​ពិភាក្សា​និង​អនុ​ម័ត​លើរបាយការណ៍ការងារ​រដ្ឋាភិបាល​ចិន​ឆ្នាំ​២០២៦ និង​គោលការណ៍​សំខាន់នៃ​ផែន​ការ​អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ បាន​កំណត់​យ៉ាង​ច្បាស់លាស់​នូវ​គោលដៅ​និង​គោល​នយោ​បាយ​សំខាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ចិន​នៅឆ្នាំ​នេះ​និង​រយៈពេល​៥ឆ្នាំ​ខាង​មុខ​ ប្រ​ទេសចិន​បាន​និង​កំពុង​ជំរុញ​យ៉ាង​សកម្ម​នូវ​ការ​ធ្វើ​បរិវត្តកម្ម​​រូបមន្ត​កំណើន​សេដ្ឋកិច្ច​ លើក​កម្ពស់​គុណភាព​និ​ងនិរន្តរភាព​របស់​កំណើន​ ។
ក្នុង​បរិបទ​ដែល​ភាពមិន​ប្រាកដប្រជា​សកល​បាន​កើន​ឡើង​ ប្រទេស​ចិន​នឹង​បន្ត​ដើរ​តួ​នាទី​ជា​ក្បាលម៉ាស៊ីនសំខាន់​នៃ​​កំណើន​សេដ្ឋកិច្ច​សកល​តាមរយៈ​ទំនួល​ខុសត្រូវ​និងក្តី​​អង់​អាច​ក្លាហាន​ ក្នុង​ន័យ​នាំ​មក​នូវ​កម្លាំង​ចលករ​​កំណើន​និង​កម្លាំង​លំនឹង​យ៉ាងខ្លាំងក្លាដល់​ពិភព​លោក រួម​សហការ​ជា​មួយ​បណ្តាភាគីនានា​ដើម្បី​ជំរុញឱ្យ​សេដ្ឋកិច្ច​សកល​អភិវឌ្ឍ​ទៅ​រក​​ទិសដៅ​កាន់​តែ​ប្រកប​ដោយ​ភាព​បើក​ទូលាយ បរិយាបន្ននិង​តុល្យភាព ៕

អត្ថបទដែលជាប់ទាក់ទង