**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

បងប្អូនបង្កើតក៏ធ្វើទៅកើតដែរមនុស្សចំនួន ៣នាក់ត្រូវនគរបាលស្រាវជ្រាវនិងបង្រ្កាបក្នុងសំណុំរឿងមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទោស នៅស្រុកបាណន់

បាត់ដំបង៖ រហូតមកដល់ត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេ នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយបានការសម្របសម្រួលលើនីតិវិធីពីនិងដឹកនាំពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង និងតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កម្លាំងជំនាញផែនការងារនគរបាល ព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ -ស្រុកបវេល -ស្រុកថ្មគោល និងស្រុកមោងឫស្សី បានដឹកនាំកម្លាំងជំនាញក្នុងអង្គភាពសហការធ្វើការ ស្រាវជ្រាវរហូតឈានដល់ការបង្ក្រា បករណីមនុស្សឃាតដោយចេតនា មានស្ថានទម្ងន់ទោសប្រព្រឹត្តិទៅលើជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្នាចរ មាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦ នៅចំណុចទឹកស្រះមួយកន្លែងស្ថិតនៅជើងភ្នំ១៥០ ក្នុងក្រុមទី៩ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង័្សយទាំង០៣នាក់នោះរួមមាន៖
១-ឈ្មោះភឿក សារ៉ាវុធ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង(មិត្តភក្រ្តជនរងគ្រោះ)។
២-ឈ្មោះ រុំ ដន ហៅ អ៊ូក ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិបឹងសំ រោង ឃុំល្វា ស្រុកបវេលខេត្តបាត់ដំ បង(មិត្តភក្រ្តជនរងគ្រោះ) ។
៣-ឈ្មោះ ឆោម ឆៃយុត ហៅ ប៉ក់ អា យុ ២៧ ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ ដំបង(បងប្អូនបង្កើតជនរងគ្រោះ) ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា មូល ហេតុដែលពួកគេធ្វើសកម្មភាព វ-ាយស–ម្ល–ាប់ជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦ គឺដោយសារតែរឿងគំនុំ នាពេលកន្លងមក ដោយវិធីល្បួងជន រង គ្រោះឱ្យចូលក្នុងអន្ទាក់របស់ពួកគេដែលរៀបចំទុក លុះទៅដល់កន្លែងស្ងា ត់ក៏ធ្វើសកម្មភាព នេះរហូបានសម្រេចហើយយកទ្រព្យសម្បត្តិរបស់ជនរង គ្រោះដែលនៅជាប់ខ្លួន តែម្តង។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ជនដៃ ដល់ម្នាក់ក្នុងចំណោមបក្សពួកគេមានម្នាក់ឈ្មោះ ឆោម ឆៃយុត ហៅប៉ក់ គឺ ជាប្អូនបង្កើតរបស់ជន រងគ្រោះថែម ទៀត។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ មានការភ្ញាក់ផ្អើលមួយនៅចំណុចទឹកស្រះមួយកន្លែងស្ថិតនៅជើងភ្នំ១៥០ ក្នុងក្រុមទី៩ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ ដំ បង ដោយប្រជា ពលរដ្ឋប្រទះឃើញស-ាកស-ពមនុស្សស្ថិតនៅក្នុងនោះនិងបានផ្តល់ព័ត៌មាននេះមកសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចនគរបាលស្រុកបាណន់និងសមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្រ្តផ្តើមធ្វើការត្រួតពិនិត្យ កន្លែងកើតហេតុនិងពិនិត្យសព ដោយធ្វើការវាយតម្លៃសន្និ ដ្ឋានថាជាករណីឃ-ាតក–ម្ម ។

បន្ទាប់ពីការពិនិត្យនិងស្វែងរកក្រុមគ្រួសារជនរងគ្រោះបានដឹងថា ស-ព មានឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ ដំបង បានបាត់ខ្លួនតាំងពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦ មកម្លេះដោយមិនដឹងមូលហេតុ កាលជនរងគ្រោះចាកចេញពីផ្ទះទៅនោះមានជិះម៉ូតូ០១គ្រឿងនិងមានពាក់ខ្សែកមាសជាប់ខ្លួនផងដែរ។

ក្រោយពេលសាកសួរបក្សពួកពេល នេះសមត្ថកិច្ចបាននិងកំពុងប្រមូលយកភស្តុតាងដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ត្រូវបានបាត់បង់ដោយជនសង័្សយយកទៅលាក់ទុកនិងចាត់ចែងលក់ដូរនៅក្រៅមូលដ្ឋាននិងរៀបចំបញ្ជូនទៅអនុវត្តទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង