ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ នាយរងការិយាល័យ និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត៕

