**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល

ភ្នំពេញ៖ កម្ពុជាឈនមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈផែនការ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥៥% នៅឆ្នាំ២០៣៥។

ការបញ្ជាក់ពីការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

កញ្ញា Tzeporah Berman ជាស្ថាបនិកសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT)។ ដែលជាគំនិតផ្តួចផ្តើមសកលនិងជាកិច្ចព្រមព្រៀងអន្តរជាតិ បានកោតសរសើរកម្ពុជាចំពោះភាពស្អាត ភាពបៃតង និងចីរភាព ដែលយុទ្ធសាស្រ្តនេះ បានបង្ហាញពីការអនុវត្តជាក់ស្តែងមិនមែនត្រឹមតែជាទ្រឹស្ដីទេ ដូចនេះ ពិភពលោកគួររៀនសូត្រតាម។

ជាមួយគ្នានេះកញ្ញា Tzeporah Berman បានស្នើឱ្យកម្ពុជាគាំទ្រ និងយល់ព្រមជាគោលការណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល (The 3rd conference on fossil fuel phase-out) ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំ២០២៧ ឬ ២០២៨ ដើម្បីបង្ហាញពីភាពដឹកនាំរបស់កម្ពុជាក្នុងតំបន់អាស៊ី នៃសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដែលជាយន្តការបំពេញបន្ថែមដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដល់ប្រទេស ដែលកំពុងអភិវឌ្ឍដូចជាកម្ពុជាដែរ។

ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកឡើងពីយន្តការ របស់កម្ពុជាឆ្លើយតបនឹងសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដោយមានថាមពលកកើតឡើងវិញ។ ហើយបច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានលើផ្នែកថាមពលកកើតឡើងវិញ និងគ្រោងបង្កើនសមាមាត្រថាមពលចម្រុះឱ្យដល់ ៧២% នៅឆ្នាំ២០៣៥។ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញកោះអព្យាក្រឹតកាបូនគំរូដំបូងគេបង្អស់នៅក្នុងអាស៊ីដែលត្រៀមនឹងដាក់សម្ពោធ កោះអព្យាក្រឹតកាបូន (Carbon Neutral Island) នៅចុងខែមីនានេះ៕

អត្ថបទដែលជាប់ទាក់ទង