**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ទោះបីជារងគ្រោះដោយបញ្ហាព្រំដែនបង្កដោយយោធាថៃ ក៏ខេត្តបន្ទាយមានជ័យ នៅតែបានរៀបចំការប្រឡងសិស្សពូកែថ្នាក់ខេត្តល្អប្រសើរ និងពិសេសជាងមុន

បន្ទាយមានជ័យ៖ ទោះបីជារងគ្រោះដោយសង្គ្រាមព្រំដែនដែលបង្កដោយថៃឈ្លានពាន ក៏ឆ្នាំសិក្សា២០២៥-២៦ នេះ បែរជាខេត្តបន្ទាយមានជ័យបានរៀបចំការប្រឡងសិស្សពូកែថ្នាក់ខេត្តផ្នែកមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាល្អប្រសើរនិងពិសេសជាងមុន។ សម័យប្រឡងនាថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅមណ្ឌលសំណេរនៅវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ជាប់មន្ទីរអប់រំ ខេត្តនាវិថី៧មករាភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ការកាត់ស្រោមវិញ្ញាសារនៃការប្រឡងសិស្សពូកែថ្នាក់ខេត្ត អញ្ជើញក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តនិងមន្ត្រីជំនាញ អ្នកពាក់ព័ន្ធជាគណ:មេប្រយោគ។

នាឱកាសនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ជម្រុញលើកទឹកចិត្តនិងថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ក៏ដូចជាការិយាល័យប្រឡង ការិយាល័យអប់រំស្រុកក្រុង គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ  ដៃគូអភិវឌ្ឍន៍ អាជ្ញាធរនិងអាណាព្យាបាលសិស្សនិងសាម៉ីខ្លួនបេក្ខជនសិស្សទាំង៣កម្រឹតនៃ២ភូមិសិក្សាដែលបានគាំទ្រដំណើរការប្រឡងជ្រើសរើសសិស្សពូកែនេះ ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា។

លោកឃូ ពៅ បានជូនពរឲ្យបេក្ខជន បេក្ខនារីមកពីគ្រឹះស្ថានបឋមសិក្សានិងមធ្យមសិក្សាសាធារណ: និងឯកជនទាំងឡាយមានសុខភាពល្អ ហើយទទួលជោគជ័យជាជ័យលាភីលើការប្រឡងសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យានេះ ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ការប្រឡងនេះមានបេក្ខជនសរុបចំនួន ៧០៧នាក់/ស្រី២០៨នាក់ :
១-ថ្នាក់ទី៦  ចំនួន៩៩នាក់/ស្រី២១នាក់ ក្នុងនោះមុខវិជ្ជាភាសាខ្មែរចំនួន៥០នាក់/ស្រី៣នាក់ ។ មុខវិជ្ជាគណិតវិទ្យាចំនួន៤៩នាក់/ស្រី១៨នាក់  ។២-ថ្នាក់ទី៩ ចំនួន៣៤២នាក់/ស្រី២៥៦នាក់ ក្នុងនោះ មុខវិជ្ជាភាសាខ្មែរ១១៤នាក់/ស្រី៩៦នាក់ , គណិតវិទ្យា១១៤នាក់/ស្រី៧៩នាក់ និងរូបវិទ្យាចំនួន១១៤នាក់/ស្រី៨១នាក់។ និង៣-ថ្នាក់ទី១២ ចំនួន២៦៦នាក់/ស្រី១៦៩នាក់ ក្នុងនោះមុខវិជ្ជាភាសាខ្មែរចំនួន៨៩នាក់/ស្រី៦៥នាក់  ,គណិតវិទ្យា៨៨នាក់/ស្រី៤៤នាក់និងរូបវិទ្យាចំនួន៨៩នាក់/ស្រី៦០នាក់។

បើតាមលោកឈូ ប៊ុនរឿង  បើទោះបីខេត្តបន្ទាយមានជ័យ ក៏ដូចខេត្ត៦ខេត្តដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ថៃហើយរងគ្រោះធ្ងន់ធ្ងរដោយសង្គ្រាមនៃបញ្ហាព្រំដែនដែលបង្កឡើងដោយថៃឈ្លានពាន ក្នុងឆ្នាំ២០២៥និងបន្តមកឆ្នាំ២០២៦ ក៏ដោយ ក៏ឆ្នាំសិក្សានេះ ខេត្តបន្ទាយមានជ័យ ក្រោមការគាំទ្រពីក្រសួងអប់រំ វជននិងកីឡា អាជ្ញាធរខេត្តនិងដៃគូពាក់ព័ន្ធនៅតែអាចរៀបចំដំណើរការប្រឡងសិស្សពូកែនេះ ហើយល្អប្រសើរនិងពិសេសជាងឆ្នាំមុនៗផង។នេះបញ្ជាក់ថា ពេលមានវិបត្តិនិងរងគ្រោះដូច្នេះ គ្រូរឹតតែខំប្រឹងយកចិត្តទុកដាក់បង្រៀន ឯសិស្សរឹតតែខិតខំរៀនសូត្រទ្វេរឡើង។

ពោលគឺសម្រាប់ថ្នាក់ទី៩នឹងមានការជ្រើសរើសយកជ័យលាភីលេខ១ ក្នុង១ មុខវិជ្ជាទៅប្រឡងទូទាំងប្រទេស។
ឯទី១២ នឹងមានការជ្រើសរើសយកជ័យលាភីលេខ១និងលេខ២ ក្នុង១ មុខវិជ្ជាទៅប្រឡងទូទាំងប្រទេស។
ប៉ុន្តែក្នុងដំណើរការជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត មន្ទីរនឹងជ្រើសរើសយកជ័យលាភីពីលេខ១ដល់លេខ៥ ហើយរដ្ឋបាលខេត្តបានគាំទ្រនិងឧបត្ថម្ភនាថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦ ខាងមុខនេះ  ហើយមន្ទីរនឹងរៀបចំពិធីផ្តល់ដល់ជ័យលាភីនូវមេដាយមាស ប្រាក់និងសំរឹទ្ធិ ដល់ជ័យលាភីលេខ១ដល់លេខ៣ ។និងជូនប័ណ្ណសរសើរដល់ជ័យលាភីលេខ៤និងលេខ៥ ។ ព្រមផ្តល់នូវសម្ភារ:សិក្សានិងថវិកាផងដែរ ដោយនឹងរកប្រភពឧបត្ថម្ភពីរដ្ឋនិងពីផ្នែកឯកជនឬសប្បុរសជន។

លោកប្រធានមន្ទីរបានបន្ថែមថា : លើសពីនោះ បើទោះបីក្រសួងអប់រំ មិនទាន់ណែនាំ ប៉ុន្តែមានខេត្តមួយចំនួនបានរៀបចំឲ្យមានការប្រឡងសិស្សពូកែថ្នាកទី៦ ក៏ខេត្តបន្ទាយមានជ័យនាឆ្នាំនេះបានរៀបចំសាកល្បងជាពិសេសសផងដែរក្នុងគោលបំណងបណ្តុះសញ្ញាណប្រឡងប្រជែងសិស្សពូកែពីថ្នាក់មូលដ្ឋានតែម្តង ដែលវានឹងជម្រុញឲ្យសិស្សរឹងរឹតតែសម្រួចខិតខំរៀនសូត្រឲ្យពូកែ ឯគ្រូបង្រៀនវិញក៏រឹតតែសម្រួចសម្រាំងចម្រាញ់ការបង្រៀន៕

អត្ថបទដែលជាប់ទាក់ទង