**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ

ក្រសួងបរិស្ថាន ចាត់វិធានការឱ្យអាជីវកម្មគ្រឿងអលង្ការ បញ្ឈប់ការចម្រាញ់មាសនៅលើទីវាល ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ


ភ្នំពេញ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន នាពេលថ្មីៗកន្លងមកនេះ ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្ម គ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។

មន្រ្តីជំនាញបានធ្វើការណែនាំ អំពីការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជាប្រភពធ្វើឱ្យគុណភាព ខ្យល់ធ្លាក់ចុះនិង ប៉ះពាល់ដល់សុខភាព សាធារណៈ។ តំណាងម្ចាស់ក្រុមហ៊ុន បានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាង ដែលអនុវត្តការងារនេះផ្ទាល់ផងដែរ។

ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថានបន្តអំពាវនាវ ឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការ ទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទិវាល តទៅទៀត និងសំណូមពរឱ្យសាធារណជន ចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មណា ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ នៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការកើនឡើងភាគល្អិតនិចល ការបំពុលខ្យល់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង