ករណីឃាតកម្មបាញ់សម្លាប់ម្ចាស់ឃ្លាំងអង្ករម្នាក់ និងមនុស្ស២នាក់ទៀត នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ មានករណីឃាតកម្មមួយបានកើតឡើង បង្ករការភ្ញាក់ផ្អើលបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករផងដែរ។
ហេតុការណ៍នេះកើតឡើងនៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦នេះ នៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ចំពោះមូលហេតុដែលនាំឱ្យយមានករណីឃាតកម្មនេះកើតឡើង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

