ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យនិងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការបែងចែកចំណូលប្រមូលបាន

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញអមដំណើរឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យនិងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការបែងចែកចំណូលប្រមូលបាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញឯកឧត្តម អនុរដ្ឋលេខាធិការ លោក លោកស្រីជាថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំនួន២៤រូប៕

