**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

អភិបាលខេត្តបាត់ដំបង ស្នើឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។

ឯកឧត្តម សង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ ក្នុងន័យនេះឯកឧត្តម សុខ លូ ស្នើឯកឧត្តមឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ស្នើភាគីចិនពិនិត្យលទ្ធភាពរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយនៃប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជាបានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តម វ៉ាង វិនពិន បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំប្រទេសកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបងព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបងទៅបង្ហាញដល់អ្នកវិនិយោគចិនដោយឯកឧត្តមចាត់ទុកខេត្តបាត់ដំបងជាខេត្តមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសចិននិងកម្ពុជា។

ឯកឧត្តមបានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង