សិក្ខាកាម ៦៩នាក់ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ២១ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញរដ្ឋបាល និងយោធារួមប្រចាំឆ្នាំ២០២២ ប្រកបដោយជោគជ័យ
ភ្នំពេញ៖ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ២១ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញរដ្ឋបាល និងយោធារួម ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ អ៊ិន ស៊ីដារ៉ា មេបញ្ជាការកងពលតូចថ្មើរជើងលេខ២១នៅថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២២ ។
របាយការណ៍ហ្វឹកហ្វឺនបានឱ្យដឹងថា សិក្ខាកាមចំនួន៦៩នាក់ គ្រូ៧នាក់។ក្រោយពីបានហ្វឹកហាត់ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងអស់រយៈពេល១៦ថ្ងៃ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលវាយតម្លៃនិទ្ទេសរួមមាន៖
ល្អ ៣៤នាក់ ស្មើរ៤៩.២៧% ,គ្រាន់បើ ២៧នាក ស្មើរ៣៩.១៣% ប្រភេទសំណូមពរ ០៨នាក់ស្មើរ១១.៥៩% ។
ឧត្តមសេនីយ៍ទោ អ៊ិន ស៊ីដារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ហ្វឹកហាត់ រៀនសូត្រ របស់សិក្ខាកាមទាំងអស់ ។
ឧត្តមសេនីយ៍ទោ អ៊ិន ស៊ីដារ៉ាបានបន្តក៏បានឲ្យដឹង ទៀតថាការហ្វឹកហ្វឺនកន្លងមកនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបំពេញភារកិច្ច បំរើជាតិ មាតុភូមិរបស់យើង ជាពិសេស ការពារបាននូវច្បាប់រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់អោយបានដាច់ខាត៕