**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុមុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ លើកទី២៨ និងពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេសលើកទី៧ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសិល្បករ ឥស្សរជន និងយុវជនប្រមាណ ៧០០នាក់ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ត្រូវបានអនុវត្តអស់រយៈពេល ១១ឆ្នាំមកហើយ ។ ក្នុងបរិបទឌីជីថល យុវជនត្រូវមានភារកិច្ចចម្រាញ់វប្បធម៌បរទេស និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយបេតិកភណ្ឌខ្មែរទៅកាន់ពិភពលោក ។

លោកជំទាវមានប្រសាសន៍ក្រើនរម្លឹកថា ការប៉ុនប៉ងយកមរតកវប្បធម៌ខ្មែរទៅបកស្រាយខុសពីប្រភពដើមពីសំណាក់ប្រទេសជិតខាង គឺជាការដាស់តឿនឱ្យប្រជាជនគ្រប់រូប ជាពិសេសយុវជន រួមគ្នាការពារ និងអភិរក្សអត្តសញ្ញាណជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា អំណាចពិតប្រាកដរបស់ជាតិមិនមែនមានតែលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតលើស្មារតីសាមគ្គីភាព និងឥទ្ធិពលវប្បធម៌ ។
បេតិកភណ្ឌរូបវន្ត និងអរូបវន្តដែលចុះក្នុងបញ្ជីពិភពលោក គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ ។ ឯកឧត្តមបានចាត់ទុកសិល្បករគ្រប់រូបជាតួអង្គសំខាន់ក្នុងការនាំយកតម្លៃខ្មែរទៅកាន់ឆាកអន្តរជាតិ ។ ជាមួយគ្នានេះ សិល្បករប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ក្នុងការសម្តែង និងការស្លៀកពាក់ ដើម្បីរក្សាអត្តសញ្ញាណជាតិ ។

ឯកឧត្តម ហ៊ុន ម៉ានីបានជំរុញឱ្យប្រជាជន ជាពិសេសយុវជន រួមគ្នាការពារ និងទប់ស្កាត់ការប៉ុនប៉ងយកមរតកវប្បធម៌ខ្មែរទៅបកស្រាយខុសពីប្រភពដើម ។ ក្នុងនោះក្រសួងវប្បធម៌ត្រូវសហការជាមួយវិស័យឯកជន ដើម្បីបណ្ដុះបណ្ដាល និងបង្កើតឱកាសការងារសិល្បៈដល់យុវជន ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនម្នាក់ៗក្លាយជា «មគ្គុទ្ទេសក៍វប្បធម៌» តាមរយៈការផលិតមាតិកាឌីជីថលប្រកបដោយមនសិការ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី របស់ខ្មែរយើង ពិតជាមានលក្ខណៈវិសេសយ៉ាងច្រើន ប្រកបដោយគុណតម្លៃ ហើយបើផ្អែកលើសង្គម សេដ្ឋកិច្ច និងទេសចរណ៍ ក្នុងនោះបេតិកភណ្ឌរូបវន្ត និងអរូបវន្តជាច្រើនរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ផ្អែកទៅលើគុណតម្លៃលេចធ្លោជាសកល សម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង