ក្មេងទំនេីងបង្ហោះម៉ូតូតាមដងផ្លូវនៅស្រុកបវេល ត្រូវសមត្ថកិច្ចនាំមកអប់រំណែនាំធ្វើកិច្ចសន្យា

បាត់ដំបង៖ នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៦វេលាម៉ោង ១៣និង០០នាទី នៅចំណុចផ្សារ ហ៊ុយឡេង ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងស្របតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានដឹកនាំកម្លាំងបង្រ្កាបនិងនាំខ្លួនក្មេងទំនេីងចំនួន០២នាក់ដែលបង្ហោះម៉ូតូតាមដងផ្លូវដកហូតម៉ូតូចំនួន០១ គ្រឿងត្រូវរក្សាទុករយៈពេល០៣ ខែ សិនហេីយបានហអាណាព្យាបាលមកធានាយក ទៅអប់រំណែនាំនៅមូល ដ្ឋានវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាថាឈប់ប្រព្រឹត្តិបន្តទៀតនិងធ្វេីអនាម័យនៅទីសាធារណរួចមក៕

