**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាព “គម្រោងកាត់បន្ថយភាពក្រីក្រ” និងសួរសុខទុក្ខបងប្អូនកសិករ ក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើ «គម្រោងកាត់បន្ថយភាពក្រីក្រ» និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលស្ថិតនៅស្ថានីយកសិកម្មកូនក្រៀល ក្នុងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះមានការចូលរួមដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ រួមទាំងសហការី។គម្រោងកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្រីក្រ តាមរយៈយន្តការសហការរវាងស្ថាប័នរដ្ឋ វិស័យធនាគារ និងសហគមន៍កសិកម្ម៖
-យន្តការគាំទ្រហិរញ្ញវត្ថុ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើរតួនាទីជាអ្នកផ្តល់ឥណទានដែលមានលក្ខណៈសម្បទាន ជូនដល់ប្រជាកសិករ ដើម្បីធានាបាននូវទុនបង្វិលក្នុងការដាំដុះ។
-ការគាំទ្របច្ចេកទេស និងទីផ្សារ៖ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ទទួលបន្ទុកលើការសាងសង់ផ្ទះសំណាញ់ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផ្ដល់បច្ចេកទេសដាំដុះតាមស្តង់ដារ និងការធានាប្រមូលទិញកសិផលពីកសិករត្រឡប់មកវិញក្នុងតម្លៃសមរម្យ។ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ លោកបណ្ឌិត កៅ ថាច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយ គម្រោងនេះ លេចចេញជារូបរាង និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់កសិករ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបន្តអនុវត្តគម្រោងនេះ និងបានដាក់ចេញនូវទិសដៅពង្រីកការសាងសង់ផ្ទះសំណាញ់ឱ្យបានចំនួន ២០០ខ្នងបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបន្លែសុវត្ថិភាព និងពង្រីកវិសាលភាពនៃការជួយដល់គ្រួសារកសិករឱ្យកាន់តែទូលំទូលាយ។

អត្ថបទដែលជាប់ទាក់ទង