**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ចាប់ផ្តើមការធ្វើសមយុទ្ធយោធា នៅឯតំបន់ច្រកសមុទ្រ Hormuz មុនកិច្ចពិភាក្សាជុំថ្មី ត្រូវធ្វើឡើងជាមួយអាមេរិក

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា នៅឯតំបន់ច្រកសមុទ្រ Hormuz មុនកិច្ចពិភាក្សាជុំថ្មី ត្រូវធ្វើឡើងជាមួយសហរដ្ឋអាមេរិក។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា សមយុទ្ធយោធាខាងលើ ដែលមិនត្រូវបានបញ្ជាក់រយៈពេល គឺមានគោលដៅត្រៀមលក្ខណៈ កងកម្លាំងឆ្មាំបដិវត្តន៍ ដើម្បីទប់ទល់ការគំរាមកំហែងសន្តិសុខនិងយោធាដែលអាចកើតមានឡើង នៅច្រកសមុទ្រ Hormuz បន្ទាប់ពី សហរដ្ឋអាមេរិក បានដាក់ពង្រាយកម្លាំងជើងទឹកទ្រង់ទ្រាយធំ មានទាំងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់មជ្ឈិមបូព៌ា។

អ្នកនយោបាយអ៉ីរ៉ង់មួយចំនួន ធ្លាប់បានគំរាមម្តងហើយម្តងទៀតអំពីការបិទខ្ទប់ច្រកសមុទ្រខាងលើ ជាច្រកផ្លូវទឹកដ៏សំខាន់មួយ ដែល២០ភាគរយនៃប្រេងផលិតលើពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់។

ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន នឹងបើកកិច្ចពិភាក្សាជុំថ្មីទៀត នៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៉ីស នាថ្ងៃអង្គារនេះ ដែលសម្របសម្រួលដោយអូម៉ង់។ ប្រទេសទាំងពីរ ដែលជាសត្រូវនឹងគ្នាអស់រយៈពេល៤ទសវត្សរ៍ បានបន្តកិច្ចចរចាឡើងវិញ កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅអូម៉ង់ ដែលជាលើកដំបូង ចាប់តាំងពីកិច្ចប្រឹងប្រែងការទូតបានដួលរលំ កាលពីខែមិថុនា ឆ្នាំ២០២៥ អំឡុងសង្រ្គាមផ្លូវអាកាសរវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ដែលពេលនោះ អ៉ីស្រាអែលនិងអាមេរិក បានទម្លាក់គ្រាប់បែកលើមូលដ្ឋានចម្រាញ់នុយក្លេអ៊ែររបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធឱ្យអ៉ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយ ដោយរូបលោក បានដាក់ពង្រាយកងកម្លាំងជើងទឹកធំសម្បើម មកកាន់តំបន់មជ្ឈិមបូព៌ា។ បន្ទាប់ពីបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln មកតំបន់ឈូងសមុទ្រនៅមជ្ឈិមបូព៌ា កាលពីខែមករា លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា នាវាផ្ទុកយន្តហោះចម្បាំងទី២ គឺ Gerald R Ford នឹងចេញដំណើរឆ្ពោះមកមជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង