**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្តម អ៊ុន ចាន់ដា ស្នើសមាជិកថ្មីនៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ចំនួន ៥៦៣នាក់ ដែលត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សដោយឥតងាករេ ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានយូរអង្វែង។

ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សឃុំទួលព្រះឃ្លាំង ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា ចំពោះបញ្ហាព្រំដែន សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ប្រមុខដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ “ស្ងាត់តែមិនស្ងៀម” ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ អញ្ជើញមានមតិផ្ដាំផ្ញើបន្ថែម ដោយបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលមានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបានតម្រង់ទិស ដល់គណបក្សស្រុកស្ទឹងត្រង់ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ធ្វើឲ្យការអនុវត្តកម្មវិធីនយោបាយនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ទទួលបានលទ្ធផលជាទីគាប់ចិត្ត។

ឯកឧត្តម ហួត ហាក់ ក៏បានដាក់ចេញនៅទិសដៅភារកិច្ចចំពោះមុខ មួយចំនួន ដែលគណបក្ស និងក្រុមការងារស្រុកស្ទឹងត្រង់ ត្រូវយកចិត្តទុកដាក់អនុវត្ត ដើម្បីឈានទៅដណ្ដើមជ័យជំនះក្នុងការបោះឆ្នោត នាឆ្នាំ ២០២៧ និង២០២៨ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង