**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អភិបាលខេត្តកណ្តាល៖ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មានសារៈសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ និងការពារមិនឱ្យបទល្មើសកើតមាន

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា សមាគមក្រុមប្រឹក្សាគឺមានសារៈសំខាន់ណាស់ក្នុងមូលដ្ឋានលើការអប់រំផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមសហការផ្តោតលើការទប់ស្កាត់ និងការពារមិនឱ្យបទល្មើសកើតមាន។ ដូច្នេះវិធានការអប់រំ និងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ព័ត៌មាន គឺជាគន្លឹះសំខាន់ក្នុងការរក្សាសន្តិសុខនៅមូលដ្ឋាន។

ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី២ អាណត្តិទី៤ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អភិបាលខេត្ត បានបន្តថា អាជ្ញាធរខេត្តបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការបង្ក្រាបសកម្មភាព Scam Online ស្របតាមការណែនាំ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានចាត់វិធានការយ៉ាងតឹងរ៉ឹង និងស្ទើរតែបិទបញ្ចប់ទាំងស្រុង។ ទោះយ៉ាងណាអាជ្ញាធរនៅតែបន្តតាមដានយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ការជ្រកកោនតាមលំនៅឋាន ឬខុនដូតូចៗនៅតាមមូលដ្ឋាន។

ឯកឧត្តម បានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការស្នាក់នៅប្រមូលផ្តុំមិនប្រក្រតី ដើម្បីរួមចំណែករក្សាសន្តិសុខ និងមុខមាត់ល្អរបស់ខេត្ត និងប្រទេសជាតិទាំងមូល។ជាមួយគ្នានេះដែរ ខេត្តនឹងបន្តពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា សមាគមក្រុមប្រឹក្សា មានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព សមាជិក ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ តាមរយៈការបណ្តុះបណ្តាល និងការចែករំលែក បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ទទួលយកការផ្ទេរមុខងារ មករដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ប្រកបដោយហេតុផល និងភ័ស្តុតាងជាក់លាក់។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវនឹងក្រើនរំលឹក ដល់លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ សូមបន្តពង្រឹងស្មារតីទទួលខុសត្រូវ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីប្រសិទ្ធភាពការងារ ដែលយើងត្រូវយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយឱ្យបានល្អបំផុត នៅក្នុងឆ្នាំ២០២៦ នេះ ដែលរួមមានជាអាទិ៍៖ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ ត្រូវយកចិត្ត ទុកដាក់ខ្ពស់ក្នុងការបំផុសចលនាប្រជាការពារ សហការឱ្យបានស្អិតរមួតជាមួយ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ដើម្បីដោះស្រាយលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង ដែលជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង