**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

រោងចក្រកែច្នៃស្បែកនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តវិធានការកែលម្អ លើការគ្រប់គ្រងសំណល់រាវ តាមបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន

ព្រះសីហនុ៖ រោងចក្រកែច្នៃស្បែក របស់ក្រុមហ៊ុន CS TAN Co., Ltd. ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញថាបាន អនុវត្តវិធានការកែលម្អលើការគ្រប់គ្រងសំណល់រាវ បន្ទាប់ពីក្រសួងបរិស្ថាន បានចេញបញ្ជាកែប្រែទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់រាវកខ្វក់ ដែលបានប៉ះពាល់ដល់បរិស្ថាននាពេលកន្លងទៅ។

ការចូលរួមអនុវិធានការកែលម្អនេះ រួមមានទាំងការសាងសង់ អាងប្រព្រឹត្តិកម្មសំណល់រាវ ដែលរហូតមកដល់ពេលនេះសម្រេចបានចំនួន៨០% និងគ្រោងនឹងបញ្ចប់ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានពិនិត្យឃើញថា នាពេលបច្ចុប្បន្ន រោងចក្របានផ្អាកសកម្មភាពខ្សែចង្វាក់ ផលិតកម្មបញ្ចេញសំណល់រាវ (ផ្នែកក្រឡុក និងលាងសម្អាតស្បែក)។ ជាមួយគ្នានេះ នៅតាមប្រឡាយធម្មជាតិ ដែលស្ថិតនៅក្បែរស្រះស្តុក ពុំឃើញមានសំណល់រាវហូរចូលនោះទេ។

សូមបញ្ជាក់ថា រោងចក្រកែច្នៃស្បែកនេះ បានសន្យាអនុវត្តវិធានការសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាត និងធ្វើការដកបំពង់ទុយោខ្មៅ ចេញពីស្រះស្តុកចុងក្រោយ កុំឲ្យមានទឹកហូរចេញពីស្រះស្តុក មុនពេលដំណើរផលិតកម្ម និងការបញ្ចេញសំណល់រាវ ឱ្យបានត្រឹមត្រូវឡើងវិញ។ ជាមួយគ្នានេះ រោងចក្របានយល់ព្រម បន្តអនុវត្តវិធានការបន្តទៀត ក្នុងការសាងសង់អាងប្រព្រឹត្តិកម្ម ឱ្យឆ្លើយតបនឹងការសម្អាតសំណល់រាវ ប្រភេទកែច្នៃស្បែក និងធ្វើការបំពាក់អាងបឋម សម្រាប់ធ្វើការដក ឬសម្អាតសារធាតុអំបិល និងអាស៊ីត ចេញជាមុន មុននឹងឆ្លងទៅដំណាក់កាលធ្វើការសម្អាតពេញលេញ។

ក្រសួងបរិស្ថានជាថ្មីម្តងទៀត សូមថ្លែងអំណរគុណដល់រោងចក្រ សហគ្រាសនិងក្រុមហ៊ុន ទាំងឡាយដែលបានប្រតិបត្តិល្អតាមច្បាប់ ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ចូលរួមការពារ និងទប់ស្កាត់ការបំពុលបរិស្ថាន ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថានល្អ ការពារសុខភាពរបស់កម្មករ និយោជិក លើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង