លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា(១៧៩)រាជធានីភ្នំពេញ

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី អតីតមេបញ្ជាការរង រាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា(១៧៩)រាជធានីភ្នំពេញ។
នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមការងារ បានសំណេះសំណាល ព្រមទាំងជូនពរឲ្យលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ឆាប់បានជាសះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្តើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ផងដែរ។
ជាទឹកបរិសុទ្ធ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានឧបត្ថម្តនូវថវិការចំនួនជាថវិការចំនួន ១,០០០,០០០រៀល រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួទៀតមានដូចជា៖មី៤កេះ,ទឹកសុទ្ធ ៤កេះ,ទឹកផ្លែឈើ ២កេះ និងភេសជ្ជៈ២កេះថែមទៀតផង។

