**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

បទវិភាគ៖ “ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិនទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ

“ឧត្តមភាពអភិវឌ្ឍន៍ដ៏ជាក់លាក់ ទិសដៅគោលនយោបាយដ៏ជាក់លាក់ វិធានការកំណែទម្រង់ដ៏ជាក់លាក់និងថវិកាខាងជីវភាពរស់នៅរបស់ប្រជាជនដ៏ជាក់លាក់ ។ល។” ក្នុងពិភពលោកដែលពោរពេញទៅដោយបម្រែបម្រួល ប្រការទាំងនេះសុទ្ធតែជា “ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិនដែលអាចមើលឃើញនិងស្ទាបផ្ទាល់បាននៅឆ្នាំ២០២៦ ។ ភាពប្រាកដប្រជាបែបនេះមិនត្រឹមតែមានសារសំខាន់ចំពោះយើងប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិផងដែរ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ បរិយាកាសខាងក្រៅមានភាពតានតឹង។ កំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងចលករដ៏ទន់ខ្សោយ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយកើតឡើងជាញឹកញាប់ ហើយនៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនក្នុងបរិយាកាសពាណិជ្ជកម្មអន្តរជាតិផងដែរ ។ ទូទាំងពិភពលោកសុទ្ធតែរស់នៅដោយមិនស្ងប់សុខ ហើយប្រទេសចិនក៏ពិបាកយកសុខតែខ្លួនឯងនោះដែរ ។
ដូច្នេះ តើសេដ្ឋកិច្ចចិនអាចពុះពារឧបសគ្គទាំងនេះបានទេ? ចម្លើយនោះគឺអាចបាន ។ ការមានជំនឿចិត្តមិនមែនមានន័យថាមានសុទិដ្ឋិនិយមទាំងងងឹតងងុលនោះទេ។ តែគឺមកពីការគាំទ្រយ៉ាងប្រាកដប្រជា ។
ជាបឋម សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥អាចបោះជំហានសម្រេចបាននូវទំហំ១៤០ទ្រីលានយាន់ប្រាក់ចិនក្នុងបរិយាកាសដ៏ស្មុគ្រស្មាញ ម៉ាក្រូគោលនយោបាយបានដើរតួនាទីគាំទ្រដ៏សំខាន់ ។ ឆ្នាំនេះប្រទេសចិននឹងបន្តអនុវត្តម៉ាក្រូគោលនយោបាយដ៏វិជ្ជមាននិងប្រកបដោយការរំពឹងទុក ហើយបង្កើនកម្លាំងលើវិស័យលំនឹងឱកាសការងារ លំនឹងសហគ្រាសលំនឹងទីផ្សារនិងលំនឹងការរំពឹងទុក។
ការលំនឹងឱកាសការងារ សំខាន់គឺត្រូវលំនឹងសហគ្រាស ។ គោលនយោបាយនឹងបង្កើនកម្លាំងគាំទ្រចំពោះសហគ្រាសមធ្យមនិងតូចនិងសហគ្រាសឯកជន ឆ្លងតាមរយៈការកាត់បន្ថយពន្ធដារនិងបញ្ចុះថ្លៃសេវារដ្ឋបាលនិងការគាំទ្រខាងសហហិរញ្ញប្បទាន ដើម្បីនាំឱ្យសហគ្រាសទាំងនេះអាចមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ។ តាក់តែងលក្ខន្តិកៈសម្រាប់កសាងទីផ្សារជាតិបង្រួបបង្រួម ធ្វើឱ្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសហគ្រាសមានបទដ្ឋានដើម្បីធ្វើឱ្យក្បួនច្បាប់ទីផ្សារកាន់តែមានតម្លាភាពនិងបរិយាកាសកាន់តែមានភាពងាយស្រួល។
ជាកិច្ចបន្ទាប់ ក្នុងវិស័យប្រើប្រាស់ទំនិញ នៅឆ្នាំ២០២៦ គោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី”ត្រូវបានកែលម្អថែមមួយកម្រិតទៀត ការយកគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះចាស់ៗប្តូរការបញ្ចុះតម្លៃសម្រាប់ទិញគ្រឿងអគ្គិសនីថ្មីបានផ្តោតលើទិសដៅបៃតង បច្ចុប្បន្ននេះ ប្រាក់ទុនសម្រាប់“យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី”ដែលមានទំហំលើសពី៦ម៉ឺន២ពាន់៥រយលានយាន់ប្រាក់ចិនត្រូវបានចែកចាយរួចហើយ ។ គោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី”នៅឆ្នាំ២០២៥បានជំរុញការលក់ដូរទំនិញពាក់ព័ន្ធក្នុងតម្លៃលើសពី២,៦ទ្រីលានយាន់ប្រាក់ចិន ហើយតាមការព្យាករណ៍ ប្រសិទ្ធភាពនៃការជំរុញបែបនេះនៅឆ្នាំ២០២៦ក៏មិនតូចទេ ។
ក្នុងវិស័យប្រើប្រាស់ខាងសេវាកម្ម ឆ្នាំនេះនឹងផ្តោតលើវិស័យដូចជា គមនាគមន៍ ការផ្តល់សេវាធ្វើការងារក្នុងផ្ទះ ការសម្តែងកម្មវិធីសិល្បៈ និងការប្រកួតកីឡាជាដើម ដែលពូនជ្រំយ៉ាងសកម្មនូវចំណុចកំណើនថ្មីក្នុងការប្រើប្រាស់ខាងសេវាកម្ម ហើយក៏នឹងជំរុញការអនុវត្តជាក់ស្តែងនូវការឈប់សម្រាកដែលមានប្រាក់ខែនៅពេលវេលាខុសគ្នា និងផ្សព្វផ្សាយការឈប់សម្រាករដូវផ្ការីកនិងរដូវរំហើយនៃបឋមសិក្សានិងមធ្យមសិក្សានៅតាមលក្ខខ័ណ្ឌតំបន់ដែលអាចអនុវត្តបាន ដើម្បីនាំឱ្យការប្រើប្រាស់របស់អ្នកផងទាំងពួងកាន់តែមានផាសុកភាព។
ចិនមានឧត្តមភាពខាងប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ ឧត្តមភាពខាងទីផ្សារទ្រង់ទ្រយធំ ឧត្តមភាពខាងធនធានមនុស្សដ៏សម្បូរបែបនិងឧត្តមភាពរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ដែលអាចប្រមូលផ្តុំកម្លាំងធ្វើកិច្ចការធំៗនិងមានសមត្ថភាពឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ។ ដូចលោក Bill Winters អគ្គនាយកនៃក្រុមហ៊ុន Standard Chartered បានរំពឹងទុកចំពោះសេដ្ឋកិច្ចចិនថា នៅឆ្នាំ២០២៦ រដ្ឋាភិបាលចិននឹងបន្តជំរុញការប្រើប្រាស់និងពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព ព្រមពេលជាមួយគ្នានេះ ក៏មានកត្តាវិជ្ជមានដូចជាឧត្តមភាពខាងការនាំចេញនិងភាពរីកចម្រើនខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ជាដើមផងដែរ លោកជឿជាក់ថា នៅឆ្នាំ២០២៦ សេដ្ឋកិច្ចចិននឹងបន្តកើនឡើងប្រកបដោយភាពល្អប្រសើរនិងនឹងនរ ៕

អត្ថបទដែលជាប់ទាក់ទង