**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

អគ្គនាយកអន្តោប្រវេសន៍៖ ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋាន ក្នុងការរាយការណ៍វត្តមានជនបរទេស

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទ ក្នុងការរាយការណ៍វត្តមានជនបរទេសមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់មន្រ្តីនគរបាលមានសមត្ថិកិច្ច។

ការលើកឡើងរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា នាឱកាសអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីវិធានការគ្រប់គ្រងវត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានតួនាទី ភារកិច្ចស្នូលសំខាន់ៗដូចខាងក្រោម៖១.គ្រប់គ្រងការចេញ ចូល ប្រទេសនៅតាមច្រកទ្វារអន្តរជាតិ ២.គ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣.ស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនបរទេសស្នាក់នៅនិងធ្វើការខុសច្បាប់ មុខសញ្ញាឧក្រិដ្ឋជនលួចចូលមកសម្ងំលាក់ខ្លួន និងជនពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ក្នុងបទអន្តរាគមន៍នេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងថា «ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទក្នុងការរាយការណ៍វត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់មន្រ្តីនគរបាលមានសមត្ថិកិច្ច ដូចបានកំណត់ក្នុងមាត្រា១៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ផ្តល់គណនីជូនមន្រ្តីនគរបាលមានសមត្ថិកិច្ចសម្រាប់គ្រប់គ្រងវត្តមានជនបរទេសក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន»។

ឯកឧត្ដម អគ្គនាយក បានបន្តថា អត្ថប្រយោជន៍របស់ប្រព័ន្ធ FPCSសម្រាប់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានអាចរាយការណ៍ពីវត្តមានជនបរទេសតាមប្រព័ន្ធឌីជីថលដែលអាចទាញយកកម្មវិធីតាម ទូរស័ព្ទដៃ (Mobile App) ឬតាមរយៈគេហទំព័រ (Website) និងការចុះវត្តមានជនបរទេសចូលប្រព័ន្ធធ្វើឡើងដោយការស្កេនទាញយកទិន្នន័យមានភាពលឿនរហ័ស និងសុក្រិត្យភាពងាយស្រួលក្នុងការគ្រប់គ្រងវត្តមានជនបរទេសដែលកំពុងស្នាក់នៅទីតាំងរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង