**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង

គ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួន ជនសង្ស័យបានចំនួនបួននាក់​ បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ

កាលពីនៅវេលាម៉ោង១០:០៥នាទី​​ព្រឹក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦​កន្លងមកនេះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានចេញល្បាត ដល់ចំនុចផ្លូវបំបែក ស្ថិតនៅភូមិត្រាចជ្រុំ សង្កាត់សុព័រ៍ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្រ្កាប​ជាក់ស្តែង​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ករណីគ្រឿងញៀន។ជនសង្ស័យមាន៖ឈ្មោះ​ លិន រដ្ឋសភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។រហូតដល់វេលាម៉ោង១៨:១០នាទីល្ងាច(ថ្ងៃ.ខែ.ឆ្នាំ ដដែល)កម្លាំងមូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន សហការជាមួយ កម្លាំងមន្ទីរស្រាវជ្រាវ បង្រ្កាបទល្មេីស និងកម្លាំងមូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុកសំរោងទង បានកំណត់មុខសញ្ញា ស្រាវជ្រាវបន្តធ្វេីការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ដោយជនសង្ស័យមាន៖ឈ្មោះ ឈុំ សុីថេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោម​វិធានការ​ជំនាញ​អាវុធ​ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២:៥៦នាទីរសៀល នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំង​មន្ទីរស្រាវជ្រាវបង្ក្រាបនិងបទល្មើស​ បាន​សហការ​ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសុខសំរោងទង បានកំណត់មុខសញ្ញា​បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមាន៖ឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ និងឈ្មោះ ប៉ែន ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅបន្ទាប់ត្រូវនិងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង១៤:៣៧នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​​ បានបន្តសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ចុះឆែកឆេរផ្ទះរបស់ឈ្មោះ ប៉ិច សុថុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (តែជនសង្ស័យរត់គេចខ្លួនបាត់)។

ជា​លទ្ធផល​ក្នុងរង្វង់ប្រតិបត្តិ​ការ​បង្ក្រាប​ចំនួន៤ទីតាំង​ផ្សេងគ្នា​នេះ​ កម្លាំង​ជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២១កញ្ចប់(ទម្ងន់៧៥១.៤ក្រាម),ទូរស័ព្ទចំនួន០៤គ្រឿង,នាឡិកាដៃចំនួន០១គ្រឿង,កាបូបចំនួន០១,ម៉ូតូចំនួន០១គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,ផ្លាកលេខរថយន្តចំនួន០២គូរ( ០៤សន្លឹក) (ភ្នំពេញ 2AP-3745 និង ខេមរភូមិន្ទ 2-9083),ប័ណ្ណសម្គាល់យានយន្ត ចំនួន០១សន្លឹក,កាតគ្រីរថយន្តចំនួន០២សន្លឹក,កាតគ្រីម៉ូតូចំនួន០៩សន្លឹក,លតាប័ត្ររថយន្ត MC ចំនួន ០១សន្លឹក,អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ចំនួន០១សន្លឹក(ឈ្មោះ ប៉ិច សុថុន)​​ និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង