**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងប្រទេសកាតា បើទោះជាទីក្រុងតេហេរ៉ង់បដិសេធថាមិនមានកិច្ចចរចាដោយផ្ទាល់ណាមួយត្រូវបានគ្រោងទុកជាមួយទីក្រុងវ៉ាស៊ីនតោនស្ដីពីកិច្ចព្រមព្រៀងសំដៅបិទបញ្ចប់សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់បានរៀបចំកិច្ចចរចាជាលើកដំបូងរបស់ខ្លួនជាមួយអូម៉ង់ ពាក់ព័ន្ធនឹងការចាត់ចែងគ្រប់គ្រងលើច្រកសមុទ្រ Hormuz ចាប់តាំងពីកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវបានចុះហត្ថលេខា ហើយខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា កាលពីប៉ុន្មានថ្ងៃនេះដែលបង្កឱ្យមានការព្រួយបារម្ភពីហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងរវាងប្រទេសទាំង២។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់បានស្នើសុំឱ្យមាន កិច្ចប្រជុំ។ ដូច្នេះវានឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក (ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ក្នុងទីក្រុងដូហា (ប្រទេសកាតា)»។ លោក ត្រាំមិនបានបញ្ជាក់អ្វីលម្អិតទៀតនោះទេពី អ្នកដែលនឹងត្រូវចូលរួមកិច្ចប្រជុំនេះ។

ប៉ុន្តែខាងអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ទូរទស្សន៍ Fox News ថាបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហាដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ក្នុងសប្ដាហ៍នេះ។

ចំណែក អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei កាលពីថ្ងៃចន្ទក៏បានឱ្យដឹងដែរថាគណៈប្រតិភូអ៉ីរ៉ង់នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា តែបានបដិសេធថាមិនមានគម្រោង អង្គុយចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង