**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ស្នើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជា ដល់មន្ត្រីជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវ។

ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃ រៀបចំធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ ដ្បិតក្រសួងមហាផ្ទៃកម្ពុជា ក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយ ក្នុងក្របខណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានការប្រទាក់ក្រឡា ទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។

ឯកឧត្តមឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានមានប្រសាសន៍លើកទឹកចិត្ត ប្រកបដោយអំណរសាទរ ជូនរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការស្នូល ដែលបាននិងកំពុងបន្តបោសសម្អាតបទល្មើសមួយនេះ យ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្តម ក៏បានចែករំលែកព័ត៌មានបន្ថែមថា នៅប្រទេសឡាវ បច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា បន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងក្ដៅគគុកនោះ ពេលនេះនៅកម្ពុជា ពួកឧក្រិដ្ឋជននៅសេសសល់ ក៏កំពុងព្យាយាមប្រើវិធីសាស្រ្តថ្មីៗដើម្បីប្រព្រឹត្តបទល្មើសដែរ ដោយខ្លះជួលទីតាំងតូចៗ ដូចជា៖ ផ្ទះសំណាក់ និងផ្ទះធម្មតារបស់ប្រជាពលរដ្ឋ សម្ងំប្រព្រឹត្តបទល្មើសជាដើម។

បែបនេះក្ដី ឯកឧត្តម បានគូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋាន បានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតទីតាំងតូចតាចនោះជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនឯកឧត្តម សមភាគីឡាវ ដែរថា រហូតមកដល់ពេលនេះ មានជនបរទេសប្រមាណជាជាង៣៦ម៉ឺននាក់ហើយ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា រួមទាំងអ្នកស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង បន្ទាប់ពីការចុះបង្ក្រាប និងរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏សង្កត់ធ្ងន់ជាថ្មី អំពីការប្ដេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបោសសម្អាតបទល្មើសមួយនេះ ស្ដារកេរ្តិ៍ឈ្មោះ និងជួយសង្គ្រោះមនុស្សជាតិលើពិភពលោក។

សូមបញ្ជាក់ថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ការសហការសម្របសម្រួលជូនពលរដ្ឋរស់នៅតំបន់ព្រំដែនទាំងសងខាង ការសហការ និងគាំទ្រដំណើរការបោះបង្គោលព្រំដែន សភាពការណ៍តំបន់ និងពិភពលោក និងជាពិសេសអំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលក្រសួងមហាផ្ទៃកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងឱកាសដ៏វិសេសវិសាលនេះ៕

អត្ថបទដែលជាប់ទាក់ទង