**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

វេទិកាការងារគ្រោងនាំយកឱកាសការងារ ៨៧ ៣៦១​កន្លែង​ជូនអតីតពលករដែលត្រឡប់មកពីថៃ និង​ពល​រដ្ឋ​ខេត្ត​បាត់ដំបង និងខេត្តប៉ៃលិន នៅចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​តាមរយៈវេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះ​​បណ្តាលវិជ្ជាជីវៈ គ្រោង​នាំយក​ឱកាស​ការ​ងារ​ចំនួន ៨៧ ៣៦១កន្លែង​សម្រាប់​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ទើបត្រឡប់​មកពីប្រទេសថៃ និង​ប្រជា​ពល​រដ្ឋ​ខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី០៧-០៨ ខែកុម្ភៈខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា បង​ប្អូន​អតីត​ពលករ​ដែលវិល​ត្រឡប់​មក​កម្ពុជា និងបងប្អូន​ប្រជា​ពលរដ្ឋ​នៅខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន កំពុង​ស្វែង​រកការ​ងារ អាច​អញ្ជើញ​មក​ដាក់​ពាក្យ និង​សម្ភាស​ការ​ងារ​ជាមួយ​ក្រុម​ហ៊ុន រោង​ចក្រ សហ​គ្រា​ស​ធំៗដោយ​ផ្ទាល់​នៅទី​តាំង​ចំនួន ៤ ចាប់ពីម៉ោង ៨​ព្រឹក ដល់​ម៉ោង ៣​រសៀល​។

សេចក្ដីជូនដំណឹងបន្ត​ថា នៅថ្ងៃ​សៅរ៍ ទី​០៧ ខែ​កុម្ភៈ ឆ្នាំ២០២៦ គ្រោង​​រៀបចំនៅខេត្តប៉ៃលិន ស្រុក​សាលា​ក្រៅ នៅក្នុង​បរិវេណ​សា​លា​ស្រុក សាលា​ក្រៅ ហើយ​សម្រាប់​ខេត្តបាត់​ដំបង គ្រោង​រៀបចំ​នៅស្រុក​សំឡូត នៅ​ក្នុង​បរិវេណសាលាស្រុកសំឡូត។

សម្រាប់​ថ្ងៃ​អាទិត្យ ទី០៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ គ្រោង​រៀប​ចំនៅក្នុង​បរិវេណ​វិទ្យា​ល័យ ក្រុង​ទេព​និមិត្ត ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន។ រីឯនៅ​ខេត្ត​បាត់​ដំបង គ្រោង​រៀប​ចំ​នៅស្រុក​រតនមណ្ឌល នៅក្នុង​បរិវេណ​សាលា​បឋម​សិ​ក្សា អ៊ីន​ស៊ី​ដារ៉េ​ផង​ដែរ។

បន្ថែមពីលើនេះ ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈបាន​អំពាវនា​វដល់​បងប្អូន​អតីតពលករ​ដែល​មាន​បំណង​ស្វែង​រកការ​ងារ នឹងទទួលបាន «ការដឹក​ជញ្ជូន​មកចូលរួមកម្មវិធី ផ្ដល់ជូនទាំងអាហារ និង​ភេស​ជ្ជៈ» ដោយឥតគិតថ្លៃ ហើយសម្រាប់​ព័ត៌មាន​បន្ថែម​សូមទាក់​ទងទៅ​លេខ​ទូរស័ព្ទ ១២៩៧៕

អត្ថបទដែលជាប់ទាក់ទង