**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

បទវិភាគ៖ការជំរុញការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតដើម្បីស្វែងរកស្ថានការណ៍ទូទៅនៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ

“យើងត្រូវឈរលើមុំនៃយុទ្ធសាស្ត្រស្តីពីការជំរុញកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន ផ្អែកលើលក្ខខណ្ឌសត្យានុម័ត ពង្រីកឧត្តមភាពរបស់ខ្លួន ប្រកាន់ខ្ជាប់ការស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរនិងការពូនជ្រំជាលំដាប់ដើម្បីជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ចិនទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ។” ពេលថ្មីៗនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើកិច្ចប្រជុំសិក្សាជាក្រុមលើកទី ២៤ អំពីការរៀបចំចាត់ចែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត ។ ខណៈពេលដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសិក្សា លោកបានអធិប្បាយយ៉ាងជ្រាលជ្រៅពីសារសំខាន់នៃការពូនជ្រំនិងអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតដែលបានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត ។
ការប្រកួតប្រជែងរបស់ប្រទេសសំខាន់ៗលើទូទំាងពិភពលោកក្នុងវិស័យឧស្សាហកម្មនាពេលអនាគតកំពុងមានភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ។ អនាគតនៃប្រទេសមួយ គឺ សម្រេចដោយឧស្សាហកម្មនាពេលអនាគត ដែលទទួលបានជ័យជម្នះក្នុងការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតមានន័យថា ក៏ទទួលបានសិទ្ធិម្ចាស់ការនាពេលអនាគតផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចេញផ្សាយជាបន្តបន្ទាប់នូវច្បាប់ក្នុស្រុក មានដូចជា«សេចក្តីព្រាងច្បាប់ស្តីពីការបង្កើនឋានៈដឹកនាំខាងឧស្សាហកម្មនាពេលអនាគតរបស់សហរដ្ឋអាមេរិក»និង«សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មនាពេលអនាគត»ដែលបានបង្កើតយុទ្ធសាស្ត្រជាទូទៅសម្រាប់ធានាជាក់លាក់ឱ្យសម្រេចឋានៈដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងវិស័យឧស្សាហកម្មនាពេលអនាគត ។ ចំណែកឯសហភាពអឺរ៉ុបបានចេញផ្សាយជាបន្តបន្ទាប់នូវ«បច្ចេកវិទ្យានាពេលអនាគតសម្រាប់ជំរុញវិបុលភាព»និង«យុទ្ធសាស្ត្រឧស្សាហកម្មបែបថ្មីរបស់ទ្វីបអឺរ៉ុប»ជាដើមដែលបានបង្កើតរចនាសម្ព័ន្ធជាប្រព័ន្ធដើម្បីស្វែងរកភាពជាអ្នកដឹកនាំសកលក្នុងវិស័យឧស្សាហកម្មនាពេលអនាគត ។
«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានតាក់តែងគោលដៅរយៈពេលវែងឆ្នាំ ២០៣៥ របស់ប្រទេសចិន ពោលគឺ “ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនចិនម្នាក់ៗឡើងដល់កម្រិតនៃប្រទេសរីកលូតលាស់ចំណូលមធ្យម” ។ ដើម្បីសម្រេចបាននូវគោលដៅស្តីពីការដែលផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនចិនម្នាក់ៗឡើងដល់កម្រិតនៃប្រទេសរីកលូតលាស់ចំណូលមធ្យម គន្លឹះ គឺ ស្ថិតនៅត្រង់ថា ការច្នៃប្រឌិតថ្មីនិងពូនជ្រំកម្លាំងនវានុវត្តន៍ ពោលគឺ ពូនជ្រំនិងពង្រឹងឧស្សាហកម្មងើបឡើងថ្មីនិងឧស្សាហកម្មនាពេលអនាគត ។ ឧស្សាហកម្មអនាគតគឺជាឧស្សាហកម្មងើបឡើងថ្មីដែលប្រកបដោយលក្ខណៈយុទ្ធសាស្ត្រនិងឧស្សាហកម្មជាសសរស្តម្ភដែលងើបឡើងថ្មីនៅពេលអនាគតដែលមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង ។ ការរៀបចំចាត់ចែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតមិនត្រឹមតែបានគិតពិចារណាពីបច្ចុប្បន្នកាលប៉ុណ្ណោះទេ ថែមទាំងក៏បានស្វែករកការគាំពារសន្តិសុខនិងស្ថិរភាពយូរអង្វែងនៃប្រទេសជាតិផងដែរ ។
បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីបានវិវឌ្ឍទៅមុខយ៉ាងលឿន បច្ចេកវិទ្យាឈានមុខបាននិងកំពុងរំលេចចេញឥតឈប់ឈរដែលបានណែនាំនិងគាំទ្រឱ្យឧស្សាហកម្មនាពេលអនាគតងើបឡើងវិញយ៉ាងឆាប់រហ័ស ។ ការពូនជ្រំនិងអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត គឺ មានសារសំខាន់ណាស់ចំពោះការចាប់យកចំណុចកំពូលនៃបច្ចេកវិទ្យានិងឧស្សាហកម្មនិងក្តាប់ជាប់សិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីនិងកសាងប្រព័ន្ធឧស្សាហកម្មទំនើប ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននិងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់មនុស្សនិងវឌ្ឍនភាពដោយគ្រប់ជ្រុងជ្រោយរបស់សង្គម ។
អនាគតកាលជិតចូលមកដល់ហើយ ពេលវេលាមិនរង់ចាំពួកយើងនោះទេ ។ ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ ខណៈពេលចាប់ផ្តើមនៃឆ្នាំ ២០២៦ យើងត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើកនិងខិតខំបំពេញភារកិច្ចដូចសេះដែលបំផាយទៅមុខ ហើយបាននាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ចិនទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ក្នុងន័យបំពេញបន្ថែមនូវកម្លាំងចលករថ្មីកាន់តែខ្លាំងក្លាសម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អត្ថបទដែលជាប់ទាក់ទង