ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញបើកសិក្ខាសាលាស្ដីពី ការពិនិត្យ និងផ្តល់យោបល់លើកញ្ចប់ស្តង់ដា បណ្តុះបណ្តាលគុណវុឌ្ឍិកម្រិត៥
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការពិនិត្យ និងផ្តល់យោបល់លើកញ្ចប់ស្តង់ដា បណ្តុះបណ្តាលគុណវុឌ្ឍិកម្រិត៥” នៅសណ្ឋាគារភ្នំពេញ ។
ក្នុងពិធីបើកសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អ.ប.វ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍(AFD) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) អគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថាន អ.ប.វ ទូទាំងរាជធានី-ខេត្តទាំងអស់ មន្រ្តីអនុវត្តគម្រោង ជំនាញការជាតិ និងអន្តរជាតិព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។