**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

៣ខែ ចុងឆ្នាំ២០២៥ ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ!

ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែចុងក្រោយ នៃឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ អង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមតែ៦៣០សេវាប៉ុណ្ណោះ។ ចំនួននេះត្រូវថយចុះរហូតដល់ទៅ១០.២១៩សេវា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ហេតុផលតែមួយគត់ នាំឱ្យការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្ដាខេត្តជាប់ព្រំដែនភាគខាងលិចផ្សេងទៀត គឺដោយសារអំពើឈ្លានពានរបស់ភាគីថៃម្ដងហើយម្ដងទៀត លើកទីមួយនៅអំឡុងខែកក្កដា និងលើកទីពីរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អំពើឈ្លានពាននេះ បើនិយាយដោយឡែក បានបង្ខំឱ្យរដ្ឋបាលសាលាខេត្តឧត្តរមានជ័យត្រូវបិទទ្វារ ក្នុងនោះក៏រួមទាំងអង្គភាពច្រកចេញចូលតែមួយផងដែរ។

បែបនេះក្ដី មន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ មិនបោះបង់ការបំពេញតួនាទីភារកិច្ច នោះឡើយ។ ជាក់ស្ដែង វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់បាន២០០សេវា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់បាន១៦០សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន១១០សេវា វិស័យសុខាភិបាល ផ្ដល់បាន៩៤សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បាន៣៥សេវា ខណៈវិស័យខ្លះទៀតផ្ដល់បានតិចតួចដែរ។

សូមបញ្ជាក់ថាអំពើឈ្លានពានរបស់ភាគីថៃលើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥ បានបណ្ដាលឱ្យពលរដ្ឋខេត្តឧត្តរមានជ័យ ស្លាប់ចំនួន៩នាក់ រងរបួសចំនួន១៦នាក់ និងមានពលរដ្ឋជាច្រើនម៉ឺននាក់ទៀតបង្ខំចិត្តភៀសសឹកទៅកាន់ជំរំសុវត្ថិភាព។ នេះមិនទាន់គិតពីផលប៉ះពាល់ផ្នែកសាធារណៈ និងឯកជនជាច្រើនទៀតនៅឡើយផង៕

អត្ថបទដែលជាប់ទាក់ទង