**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

បទវិភាគ៖ដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុបនៅប្រទេសចិនយ៉ាងមមាញឹកបានបញ្ចេញសញ្ញាវិជ្ជមាន

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ លោក Keir Starmer

នាយករដ្ឋមន្ត្រីអង់គ្លេសបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៩ ខែមករានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាអំពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយភាពយូរអង្វែងនិងនឹងនរ ហើយខិតខំប្រឹងប្រែងប្រែសក្តានុពល”ដែលមានអនាគតប្រកបដោយក្តីសង្ឃឹម”នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេសទៅជាស្នាដៃជាក់ស្តែងដែល”អាចដើរតួនាទីដ៏ធំធេង” ។ ភាគីទាំងពីរបានឈានដល់លទ្ធផលជាផ្លែផ្កាវិជ្ជមានមួយចំនួនដែលបានត្រួសត្រាយនិម្មាបនកម្មថ្មីសម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេស ។
ចាប់ពីចុងឆ្នាំ២០២៥មក ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើនបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ ពីប្រទេសអេស្ប៉ាញ បារាំងដល់អៀរឡង់ ហ្វាំងឡង់និងអង់គ្លេស ប្រទេសទាំងនេះបានគ្របដណ្តប់លើទ្វីបអឺរ៉ុបខាងត្បូង អឺរ៉ុបខាងលិចនិងអឺរ៉ុបខាងជើងដែលមានភាពជាតំណាងនិងឥទ្ធិពលខ្លាំងក្លានៅទ្វីបអឺរ៉ុប ។
ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ប្រទេសចិនបាននិងកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពង្រីកយ៉ាងមុតមាំមិនងាករេនូវការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ដែលជាការបញ្ចេញសញ្ញាយ៉ាងជាក់លាក់ចំពោះមជ្ឈដ្ឋានខាងក្រៅ ។ បច្ចុប្បន្ននេះ ប្រទេសអឺរ៉ុបនានាបានប្រឈមមុខនឹងបញ្ហាកំណើនដោយកម្លាំងទន់ខ្សោយជាទូទៅ ហើយរំពឹងថា នឹងទទួលកាលានុវត្តភាពអភិវឌ្ឍន៍តាមរយៈ”រថភ្លើងល្បឿនលឿន”នៃការអភិវឌ្ឍរបស់ចិន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់សេដ្ឋកិច្ចប្រទេសខ្លួន ។
បើពិនិត្យមើលឱ្យនាមលម្អិតពីការរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗទាំងឡាយនៃប្រទេសអឺរ៉ុប ការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងគឺជាសំណូមពររួម ។ ឧទាហរណ៍ដូចជា លោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់និងលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានបំពេញទស្សកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះដែលមានប្រតិភូអមដំណើរមកពីតំណាងមជ្ឈដ្ឋានសហគ្រាសរាប់សិបរូប ។ លោក Jussi Herlin សហប្រធានភាគីហ្វាំងឡង់នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរវាងសហគ្រាសច្នៃប្រឌិតថ្មីចិន-ហ្វាំងឡង់និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KONE បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៦ ខែមករាថា ទីផ្សារចិននឹងក្លាយជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនដ៏ធំបំផុតរបស់ពួកគេ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់នៅប្រទេសចិន ចិននិងហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើនដែលពាក់ព័ន្ធដល់វិស័យគ្រឿងយន្តប្រើនៅភ្នំរ៉ែ សុខាភិបាល ការផលិតក្រដាសនិងសំណង់បៃតងជាដើម ។
ក្រឡេកទៅមើលអង់គ្លេស ពួកគេក៏ទទួលបានសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងដូចគ្នាផងដែរ ។ នៅទីក្រុងប៉េកាំង ប្រទេសចិននិងអង់គ្លេសបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនគ្របដណ្តប់លើវិស័យមានដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្មនិងស្បៀងអាហារ ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំនិងនិយ័តកម្មទីផ្សារជាដើម ។ ភាគីចិនបានថ្លែងថា រីករាយគិតពិចារណាយ៉ាងសកម្មអំពីការលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រជាពលរដ្ឋអង់គ្លេស ។
បើនិយាយចំពោះទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុបនៅប្រទេសចិនយ៉ាងមមាញឹកក៏ជាការបញ្ចេញសញ្ញាវិជ្ជមានដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងការរំខានពីកត្តាមនោគមវិជ្ជានិងកម្លាំងខាងក្រៅ បានជាការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិនរបស់មនុស្សមួយចំនួននៅអឺរ៉ុបមានភាពលំអៀង ហើយទំនាក់ទំនងរវាងចិននិងអឺរ៉ុបបានជួបប្រទះនឹង”ចរន្តបញ្ច្រាស” ។
“ចិននិងអឺរ៉ុបគឺជាដៃគូ តែមិនមែនជាគូប្រជែងទេ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរសំខាន់ជាងការប្រកួតប្រជែង គំនិតឯកភាពរួមសំខាន់ជាងការខ្វែងគំនិតគ្នា” ។ នៅពេលជួបពិភាក្សាការងារជាមួយអ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុប លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយម្តងទៀតពីមតិយោបល់ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។ ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបបានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ជាមួយភាគីចិន មើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេសចិនក្នុងគ្រប់វិស័យ ហើយទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមានមួយចំនួនដែលមានអំណោយផលដល់ការជំរុញឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុបវិវឌ្ឍទៅមុខប្រកបដោយភាពរឹងមាំ ។
ក្នុងបរិបទដែលពិភពលោកបាននិងកំពុងប្រឈមមុខនឹងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក ទ្វីបអឺរ៉ុបកំពុងកែសម្រួលមុំយុទ្ធសាស្រ្តនិងគោលនយោបាយការទូត ។ ឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ការប្រកាន់ខ្ជាប់ការបើកទូលាយ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគឺជានិន្នាការមិនអាចដើរបញ្រ្ចាសបាន ៕

អត្ថបទដែលជាប់ទាក់ទង