**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ពីការអះអាងសន្តិភាពទៅជាការបង្កើនភាពតានតឹង​​តាមរយៈទង្វើរបស់អាមេរិក

«ពីការរួមគ្នាកសាងសន្តិភាពទៅជាការគំរាមកំហែង» ដូចទៅនឹងអ្វីដែលពិភពលោកបានយល់ដឹងកាលពីជាង៨០ឆ្នាំមុនថា ក្នុងនាមជាស្ថាបនិក ជាទីតាំងដែលអង្គការសហប្រជាជាតិតាំងនៅបានជំរុញលើកទឹកចិត្តដល់គោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិក​មានតួនាទីសំខាន់លើទិសដៅនៃស្ថានការណ៍ពិភពលោក។ ប៉ុន្តែក្នុងពេលដែលអង្គការសហប្រជាជាតិចូលដល់វ័យ៨០ឆ្នាំ និន្នាការបោះបង់ចោល ទស្សនៈវាយប្រហារ គំនិតសម្លាប់ស្ថាប័នអន្តរជាតិធំតែមួយគត់ដែលធានាដល់សណ្តាប់ធ្នាប់ពិភពលោកត្រូវបានអាមេរិកបង្ហាញសញ្ញាយ៉ាងប្រត្យក្ស ក្នុងពេលដែលអាមេរិកខ្លួនឯងអះអាងថាជាប្រទេសគាំពារប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព។ ជាតថភាព ពិភពលោកបានយល់យ៉ាងច្បាស់ពីទង្វើជាក់ស្តែងនៃគោលនយោបាយរបស់អាមេរិកដែលបាននិងកំពុងបង្កការបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិ និងធ្វើឲ្យស្ថានភាពសន្តិភាពពិភពលោកកាន់តែរងគ្រោះ។

«ពីក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាម» ជាការផ្លាស់ប្តូរ ឬជានិន្នាការដែលបានឆ្លុះបញ្ចាំងតាមរយៈក្រឹត្យចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ របស់ប្រធានាធិបតីអាមេរិកនៅក្នុងការបង្ហាញថា អាមេរិកជាញឹកញាប់ប្រើកម្លាំងយោធាដោយមិនខ្លាចញញើត មិនផ្តល់តម្លៃ និងមិនគោរពទាល់តែសោះឡើយនូវគោលការណ៍ពហុភាគីនិយម និងច្បាប់អន្តរជាតិ ដែលជាលទ្ធផលបានធ្វើឲ្យពិភពលោកទាំងមូលទទួលរងនូវការបំផ្លាញស្ថេរភាព ហើយតំបន់ជាច្រើនបាននិងកំពុងបន្តមុជជ្រៅទៅក្នុងអណ្តាតភ្លើងនៃសង្គ្រាម។ ក្រោមលេសថែរក្សាសន្តិភាព ការប្រយុទ្ធប្រឆាំងនឹងភេវរនិយមជាដើម បាននាំអាមេរិកបង្កសង្គ្រាម ឬការបង្កើនសម្ពាធយោធាលើប្រទេសដទៃដោយគ្មានការអនុញ្ញាត គ្មានការយល់ព្រមពីអង្គការសហប្រជាជាតិ ហើយជាលទ្ធផលទង្វើនេះបានបង្កការខូចខាតដល់អធិបតេយ្យភាពរបស់រដ្ឋ និងបំផ្លាញទំនុកចិត្តលើប្រព័ន្ធសន្តិសុខសកល។

«ពីសង្គ្រាមពន្ធគយដល់សង្គ្រាមប្រដាប់អាវុធ» ជាការតម្លើងសម្លេងរបស់អាមេរិកនៅលើឆាកអន្តរជាតិដោយយកប្រទេសទាំងអស់ជាសត្រូវរបស់ខ្លួន បង្ខំប្រទេសដទៃតាមរយៈការសម្លុតតម្លើងពន្ធគយ ការគម្រាមប្រើកម្លាំងទ័ព ការកាត់បន្ថយឬលុបបំបាត់ទាំងស្រុងនូវជំនួយមនុស្សធម៌ ការដកខ្លួនទាំងស្រុងពីស្ថាប័នអង្គការអន្តរជាតិក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានក្លាយជាគោលនយោបាយដាក់ទណ្ឌកម្មឯកភាគី និងក្លាយជាឧបករណ៍សម្ពាធនយោបាយនិងសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សជាតិរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទណ្ឌកម្មទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជននៃប្រជាជាតិដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចរបស់អាមេរិក ព្រមទាំងបង្កការបែកបាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកគម្រោងតម្លើងពន្ធ១០០%ប្រសិនបើកាណាដាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយការគម្រោមនេះមិនត្រឹមតម្លើងពន្ធប៉ុណ្ណោះទេ អាមេរិកតាមរយៈប្រធានាធិបតីរបស់ខ្លួនគ្រោងនឹងវាយយកប្រទេសកាណាដាមកជារដ្ឋចំណុះឱ្យខ្លួនថែមទៀត។

«ពីអ្នកសាងសន្តិភាពទៅជាអ្នកបែងចែកក្រុមក្រោមលេសសន្តិភាព» ជាទស្សនវិស័យថ្មីដែលអាមេរិកបានដាក់ចេញដើម្បីសម្រេចបាននូវគោលនយោបាយបែងចែកជាពួក និងបង្កើតជាប្លុកប្រឆាំងដែលបាននិងកំពុងជំរុញឲ្យពិភពលោកធ្លាក់ចូលក្នុងទស្សនៈ «ជ្រើសខាង» ដែលបង្កើនភាពតានតឹង និងការខ្វះទំនុកចិត្តរវាងប្រទេសធំៗ និងប្រទេសកំពុងអភិវឌ្ឍ។ ទស្សនៈនេះបាននិងកំពុងបំផ្លាញស្មារតីនៃកិច្ចសហការពហុភាគី និងធ្វើឲ្យគោលការណ៍សមភាពរបស់ប្រទេសទាំងអស់នៅក្នុងសហគមន៍អន្តរជាតិកាន់តែខ្សោយ។ «ក្រុមប្រឹក្សាសន្តិភាព» ជាគោលគីឡូម៉ែត្រចេញដំណើរឆ្ពោះទៅបិទបញ្ចប់ទាំងស្រុងនូវប្រព័ន្ធសណ្តាប់ធ្នាប់អន្តរជាតិក្រោមយន្តការរយៈពេលជាង៨០ឆ្នាំរបស់អង្គការសហប្រជាជាតិ ដោយគ្រោងនឹងជំនួសមកវិញនូវគោលគំនិត«អធិរាជនិយម»ដែលមានអាមេរិកអត្ថិភាពជានិរន្តក្នុងនាមជាប្រធានស្ថាប័ន។

ជារួម គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្នបាននិងកំពុងបង្ហាញថាអាមេរិកគឺជាប្រទេសដែលពឹងផ្អែកលើអំណាចយោធា និងគិតគូរផ្តោតលើអត្ថប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង ជំនួសឲ្យការគោរពច្បាប់អន្តរជាតិ និងការពិភាក្សាដោយសន្តិវិធី ដែលនេះជាការគូសរំលេចយ៉ាងប្រត្យក្សថាអាមេរិកបានរួមចំណែកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ និងរំខានដល់សន្តិភាពពិភពលោក។ ក្នុងបរិបទនេះ សហគមន៍អន្តរជាតិត្រូវការការគាំទ្រពហុភាគីនិយមពិតប្រាកដ ការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះតាមផ្លូវសន្តិភាព ការរួមគ្នាកសាងសហគមន៍វាសនារួមនៃមនុស្សជាតិស្របតាមទិសដៅរួមរបស់មនុស្សជាតិក្នុងការថែរក្សាស្ថេរភាព និងសុខសន្តិភាពរួមរបស់មនុស្សជាតិទាំងមូល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង