**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ឱ្យតែយើងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នោះ អនាគតរបស់ហុងកុងមុខជានឹងមានភាពកាន់តែល្អបវរជាក់ជាមិនខាន


“ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមាតុប្រទេសនិងការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងមជ្ឈដ្ឋាននានាក្នុងសង្គម ការអនុវត្តជាក់ស្តែងនៃគោលការណ៍’ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ’នៅតំបន់ហុងកុងទទួលបានជោគជ័យដែលត្រូវទទួលស្គាល់ជាសកល ។ នៅថ្ងៃទី ១ ខែកក្កដា ក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួបទី ២៥ នៃការវិលត្រឡប់ចូលមាតុប្រទេសវិញរបស់ហុងកុងនិងពិធីឡើងកាន់មុខតំណែងនៃរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ហើយវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងនៃគោលការណ៍’ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ’នៅតំបន់ហុងកុង ។
សូមបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺ មានន័យថា “នៅប្រទេសមួយ អនុវត្តប្រព័ន្ធគ្រប់គ្រងពីរយ៉ាង” ពោលគឺ ឈរលើបុរេលក្ខខណ្ឌចិនតែមួយ ចិនដីគោកអនុវត្តប្រព័ន្ធរបបសង្គមនិយម រីឯហុងកុង ម៉ាកាវនិងតៃវ៉ាន់វិញរក្សាប្រព័ន្ធរបបមូលធននិយមដដែល ។ ការអនុវត្តជាក់ស្តែងអស់រយៈពេល ២៥ ឆ្នាំបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”មិនគ្រាន់តែជាផែនការល្អបំផុតសម្រាប់ដោះស្រាយបញ្ហាហុងកុងដែលបន្សល់ទុកពីប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រព័ន្ធរបបល្អបំផុតសម្រាប់ឱ្យហុងកុងរក្សាស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរបន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញទៀតផង ជាងនេះទៅទៀត វាក៏ជាការធានាពីឬសគល់សម្រាប់អភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ ។
សូមយកសេដ្ឋកិច្ចធ្វើជាឧទាហរណ៍ កាលពីឆ្នាំ ១៩៩៧ ផលិតផលក្នុងស្រុកសរុប គឺ GDP នៃតំបន់ហុងកុងមានចំនួន ១,៣៧ ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ ១ សែន ៩ ម៉ឺន ២ ពាន់ប្រាក់ហុងកុង ដល់ឆ្នាំ ២០២១ GDPនៃតំបន់ហុងកុងបានឡើងដល់ ២,៨៦ ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ ៣ សែន ៨ ម៉ឺន ៧ ពាន់ប្រាក់ហុងកុង ។
បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញ ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុងត្រូវបានបង្កើនឡើងជាបន្តបន្ទាប់ វិទ្យាស្ថានសិក្សាស្រាវជ្រាវ Fraser របស់ប្រទេសកាណាដាបានចេញផ្សាយ《របាយការណ៍ស្តីពីសេរីភាពខាងសេដ្ឋកិច្ចនៅលើពិភពលោកប្រចាំឆ្នាំ ២០២១ 》ដោយបានវាយតម្លៃជាថ្មីម្តងទៀតថា ហុងកុងជាអង្គភាពសេដ្ឋកិច្ចដែលមានសេរីភាពជាងគេនៅលើពិភពលោក ។ យោងតាម”សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោក”ថ្មីបំផុតប្រចាំខែមីនា ឆ្នាំ ២០២២ បានបង្ហាញថា ហុងកុងកាន់លំដាប់ថ្នាក់ទីបីក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោកទាំងមូលបន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍ ។
ភាពបម្រែបម្រួលដែលកាន់តែសំខាន់ទៅទៀត គឺ បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញមក ហុងកុងបានរួមបញ្ចូលក្នុងការអភិវឌ្ឍជាទូទៅរបស់ប្រទេសចិនជាសន្សឹមៗ ។ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ 《ផែនការអភិវឌ្ឍន៍នៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ》បានដាក់ចេញជាផ្លូវការ តំបន់នេះជាតំបន់មួយនៃប្រទេសចិនដែលមានកម្រិតបើកទូលាយខ្ពស់ជាងគេនិងមានភាពរស់រវើកខាងសេដ្ឋកិច្ចខ្លាំងជាងគេ ។ ឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុបនៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ មានចំនួនប្រហែល ១២,៦ ទ្រីលានយាន់ប្រាក់ចិន ។ រដ្ឋាភិបាលមជ្ឈិមចិនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីក្រាលផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់សម្រាប់ហុងកុង ។
បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញ ហុងកុងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ នេះបានបញ្ជាក់យ៉ាងពេញលេញថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”អាចឆ្លងកាត់ការពិនិត្យបញ្ជាក់ម្តងហើយម្តងទៀតពីការអនុវត្តជាក់ស្តែង ពោលគឺ វាសមស្របនឹងផលប្រយោជន៍ជាគន្លឹះរបស់ប្រទេសនិងជនជាតិ ក៏ដូចជាសមស្របនឹងផលប្រយោជន៍ជាគន្លឹះរបស់ហុងកុងនិងម៉ាកាវផងដែរ ។ នេះមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនចិនជាង ១៤០០ លាននាក់ប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺ ទទួលបានការគាំទ្រជាឯកច្ឆន្ទពីប្រជាពលរដ្ឋហុងកុងនិងម៉ាកាវ ថែមទាំងក៏ទទួលបានការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិទៀតផង ។ សំដៅចំពោះប្រព័ន្ធដ៏ល្អបែបនេះ យើងគ្មានហេតុផលណាមួយដែលត្រូវកែប្រែឡើយ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុងរយៈពេលយូ !
នៅពេលអនាគត ពិភពលោកនឹងធ្វើជាសាក្សីថា ការអនុវត្តជាក់ស្តែងនៃគោលការណ៍”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”នឹងទទួលបានជោគជ័យកាន់តែធំធេងនៅតំបន់ហុងកុង !
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង