អភិបាលស្រុកបសេដ្ឋ អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំបសេដ្ឋ អាណត្តិទី៥
ភ្នំពេញ៖ លោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំបសេដ្ឋ អាណត្តិទី៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមដោយលោក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យនៃស្រុកបសេដ្ឋ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំបសេដ្ឋ អាណត្តិទី៥ លោកនាយ នាយរងប៉ុសិ៍តណគរបាលរដ្ឋបាលឃុំបសេដ្ឋ លោក លោកស្រីប្រធាន អនុប្រធានមណ្ឌលសុខភាពឃុំបសេដ្ឋ លោក លោកស្រីនាយកសាលានៃឃុំបសេដ្ឋ លោក លោកស្រីមេភូមិទាំង២ៗ នៃឃុំ បសេដ្ឋ និងប្រជាការពារភូមិ សរុបប្រមាណជា១១៥នាក់៕