ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ខ្លួនប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងមានអញ្ជេីញចូលរួមលោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) អភិបាលរងខេត្តទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ មន្ទីរ អង្គភាព អង្គការ ដៃគូ រដ្ឋបាលក្រុងស្រុក មេឃុំ-ចៅសង្កាត់ប្រមាណជាង២០០នាក់ ធ្វេីឡេីងរយៈពេលមួយព្រឹកនាសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។
លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) ក្នុងឆ្នាំ២០២៥ គ.ក.ស.កខេត្ត បាន
អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវចំពោះប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ទៅតាមផែនការដែលបានអនុម័ត ហើយក៏បានពុះពារក្នុងការចូលរួមដោះស្រាយរាល់បញ្ហាដែលបានកើតមានឡើងនៅក្នុងមូលដ្ឋាន។ ទិសដៅបន្តឆ្នាំ២០២៦ គ.ក.ស.ក ខេត្ត នឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីធ្វើការ ដោះស្រាយរាល់បញ្ហាដែលកើតមានលើស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ។
មានប្រសាសន៍ បេីកកិច្ចប្រជុំឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេ ត្ត មានប្រសាសន៍ ថា ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ/អង្គភាព និងអង្គការដៃគូទាំងអស់នាពេលកន្លងមក និងតទៅមុខគឺពិតជាមានសារៈសំខាន់បំផុត។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាល ខេត្ត ក៏ណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធ និងអង្គការដៃគូរទាំងអស់យកចិត្តទុកដាក់ក្នុងការតាមដាន និងស្តាប់ដើម្បីបានជាបទពិសោធន៍ធ្វើការផ្លាស់ប្តូរនូវរបៀបរបបធ្វើការងារទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
ក្នុងនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានធ្វើការក្រេីនរំលឹករដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ យកចិត្តទុកដាក់ក្នុងការធ្វើរវិភាជនូវកញ្ចប់ថវិកាដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុងស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ ដើម្បីមានលទ្ធភាព ឬធនធានសម្រាប់អនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានកាន់តែសកម្ម និងរលូន ជាពិសេស គឺដើម្បីពង្រឹងសមត្ថភាពស្ត្រី ក៏ដូចជាលើកកម្ពស់ស្ត្រីឱ្យមានសិទ្ធិ ឬអំណាចកាន់តែពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តព្រោះថា ស្ត្រីជាមាតានៃពិភពលោក ស្ត្រីជាឆ្អឹង ខ្នងនៃប្រទេសជាតិ។ល។ លើសពីនេះទៀតក៏ត្រូវតែយកចិត្តទុកដាក់ក្នុងស្មារតីបុរសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការគិតគូដល់បងប្អូនជនភៀសសឹកជាស្ត្រី និងកុមារ ដែលបាននិងកំពុងទទួលរងគ្រោះ ឬសម្ពាធខាងផ្នែក ស្មារតី សេដ្ឋកិច្ច សិទ្ធិ និងតម្រូវការចាំបាច់នានាជាច្រើនទៀតផង៕

