**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់

ឯកឧត្តម លី ធុជ ៖ កម្ពុជាជ្រើសយកការទទួលខុសត្រូវជំនួសឱ្យភាពធ្វេសប្រហែស ការឯកភាពជំនួសឱ្យការបែកបាក់ និងជ្រើសយកកម្លាំងដែលដឹកនាំដោយប្រាជ្ញា។


បន្ទាយមានជ័យ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តល់សារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ពិធី​សំណេះសំណាល​ជាមួយ​ប្រជាជន​ភៀស​សឹក​ ១២០៧គ្រួសារ​ នេះ​ មាន​ការ​ចូលរួម​ពី​ លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា​ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត​ តំណាង​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ អាជ្ញាធរ​ស្រុក​អូរជ្រៅ​ និង​តំណាង​ក្រុមហ៊ុន​ Power 100។

ក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងរក្សាសន្តិសុខ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចដោយមិនភ័យខ្លាច ក្នុងការជួយដោះស្រាយ និងផ្តល់នូវសេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការចូលរួមសោកស្តាយ និងការឈឺចាប់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះទុក្ខលំបាករបស់គ្រួសារដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ សម្តេចធិបតី បានចាត់ទុកការបាត់បង់ និងការឈឺចាប់របស់ប្រជាជនភៀសសឹក គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយការឈឺចាប់នេះ ត្រូវបានដាក់ចូលក្នុងរបៀបវារៈ និងកិច្ចសន្ទនាជាប្រចាំសម្រាប់ធ្វើការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ និងសន្តិភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងទៀតថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ និងការបំផ្លិចបំផ្លាញ រហូតដល់យល់យ៉ាងច្បាស់នូវតម្លៃពិតនៃសន្តិភាព។ ដោយសារតែប្រវត្តិសាស្រ្តនេះ កម្ពុជាជ្រើសយកការទទួលខុសត្រូវ ជំនួសឱ្យភាពធ្វេសប្រហែស ការឯកភាពជំនួសឱ្យការបែកបាក់ និងជ្រើសយកកម្លាំងដែលដឹកនាំដោយប្រាជ្ញា។ នេះមិនមែនជាភាពទន់ខ្សោយទេ តែជាកម្លាំងដែលបានមកដោយលំបាក របស់ប្រទេសដែលបានបន្តរស់រានមានជីវិត។

ឯកឧត្តម លី ធុជ គូសបញ្ជាក់ទៀតថា ក្នុងអំឡុងពេលដ៏លំបាកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិដ៏មុតមាំ ការវិនិច្ឆ័យស្ងប់ស្ងាត់ និងការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការការពារប្រជាជន និងរក្សាសន្តិភាព ខណៈពេលដែលប្រទេសត្រូវការបំផុត។ ក្រោមការដឹកនាំរបស់សម្តេច កម្ពុជាបានសម្តែងនូវសេចក្តីថ្លៃថ្នូរ ការអត់ធ្មត់ និងទំនុកចិត្ត ដែលជាលក្ខណៈសម្បត្តិចាក់ឫសនៅក្នុងប្រវត្តិសាស្រ្ត និងចាំបាច់សម្រាប់អនាគតជាតិខ្មែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ រក្សាសាមគ្គីភាព មានភាពជឿជាក់ និងទំនុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងឈររួមគ្នាជាជាតិខ្មែរតែមួយ ។ ឯកភាពជាតិ គឺជាកម្លាំងរបស់យើង ទំនុកចិត្តគឺជាខែលរបស់យើង ហើយការមានមោទនភាពក្នុងនាមជាប្រជាជនកម្ពុជា ធ្វើឱ្យយើងក្លាយជាជាតិសាសន៍ថ្លៃថ្នូរ និងទទួលបានការគោរពពីអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង