ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន សម្រេចបង្កើតក្រុមការងារសិក្សា អំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សា អំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រុមការងារសិក្សា អំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ មានបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន៕

