**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

អគ្គនាយកពន្ធនាគារ ថ្លែងអំណរគុណគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានស្វែងរកដៃគូជំនួយ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងគ្រប់គ្រងជនជាប់ឃុំ

ភ្នំពេញ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងយកចិត្តទុកដាក់ចំពោះការលំបាករបស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយបានស្វែងរកដៃគូជំនួយដើម្បីផ្តល់សម្ភារបច្ចេកទេស និងរថយន្តសង្គ្រោះសម្រាប់គាំទ្រលើកកម្ពស់សេវាសុខាភិបាលពន្ធនាគារ និងគ្រប់គ្រងជនជាប់ឃុំតាមបទដ្ឋាន ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។

ការថ្លែងអំណរគុណរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចូលរួមពិធីសំណើសុំបំពាក់ប្រអប់បណ្តឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលអប់រំកែប្រែទី១ (ម១) ដើម្បីសម្រួលដល់ជនជាប់ឃុំងាយស្រួលក្នុងការដាក់ពាក្យបណ្ដឹង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេសតែងតែយកចិត្តទុកដាក់ចំពោះ អំពីស្ថានភាពសិទ្ធិមនុស្សនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយបានវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារដោយឈរលើសច្ចភាព ភាពជាក់ស្តែង ពីលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំក្នុងពន្ធនាគារ ដែលការងារនេះ ត្រូវបានយកចិត្តទុកដាក់លើកកម្ពស់ពីរាជរដ្ឋបាភិបាល ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារ។

ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា ពិធីនេះជាជំហានមួយយ៉ាងសំខាន់ ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស និងធានារក្សាសម្ងាត់ នៃព័ត៌មានជនជាប់ឃុំ ជាពិសេសគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមដំណើរការបំពាក់ប្រអប់បណ្ដឹងនៅពន្ធនាគារជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួលដល់ជនជាប់ឃុំក្នុងការដាក់ពាក្យបណ្តឹង និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព តម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង